យុវជនម្នាក់ចាប់សង្សា រំលោភសេពសន្ថវៈ ដោយចង់ដឹងសីន ឬមិនសិនត្រូវជាប់ខ្នោះ

កោះកុង៖ យុវជនម្នាក់ត្រូវសមត្ថកិច្ច ឃាត់ខ្លួននៅ វេលាម៉ោង ៣៖១៥នាទីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ស្ថិតភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានទទួលពាក្យ បណ្តឹងម្តាយជនរងគ្រោះ ជាអានិតិជនភ្លាម សមត្ថកិច្ចបានតាម ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សិន សាន់តាណា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ៣ សង្កាតដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ចំណែកក្មេងស្រី រងគ្រោះជា អានិតិជនមានអាយុ ១៣ឆ្នាំ មានទីលំនៅក្នុង ក្រុងខេមរភូមិន្ទ។

ក្រោយពីការសាកសួរ របស់សមត្ថកិច្ច ជនសង្ស័យឈ្មោះ សិន សាន់តាណា បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តមែន ដោយក្មេងស្រីរងគ្រោះ ជាសង្សា បានទៅដើរលេងជាមួយភក្ភ័ ខ្លួនក៏កើតក្តីប្រចណ្ឌ័ ហើយក៏បានហៅនាង ទៅជួបហើយសួរ មានឲ្យខ្លួនគេអត់ នាងថាអត់ ជនសង្ស័យមិនជឿន ក៏ចាប់បង្ខំ តែម្តង តែក្មេងស្រីរងគ្រោះមិនព្រម ភ្លាមនោះជន សង្ស័យក៏វ៉ៃនាង ចំភ្នែកខៀវទាំសងខាង ហើយចាត់ការ បានសម្រេច ២ដង ថ្ងៃទី១៦-១៧ ខែមករា ក្មេងស្រីរងគ្រោះបានមកផ្ទះវិញ រៀបរាប់ប្រាប់អ្នកផ្ទះ ទើបម្តាយដាក់ពាក្យបណ្តឹង ចាប់ខ្លួនតែម្តង។

ម្តាយក្មេងស្រីរងគ្រោះ បាននិយាយថា គាត់បាត់កូនរយៈ ៣ថ្ងៃ ហើយដោយជនសង្ស័យ លាក់ទុកតែ កូនគាត់បានទូរសព្ទ័ មកគាត់ទើបគាត់ដឹង ហើយអង្វរជនសង្ស័យ កូនគាត់មកផ្ទះសិនមកចាំ ឲ្យទៅវិញព្រោះគ្មាន អ្នកដាំបាយ ឲ្យប្អូនហូបទេទើប ជនសង្ស័យ ដោះលែងឲ្យផ្ទះ។ ម្តាយក្មេងស្រីបានបន្តថា ពេលឃើញកូនខៀវភ្នែក សួរនាំទៅទើបដឹងសាច់រឿង ហើយក៏ដាក់ពាក្យបណ្តឹងម្តងទៅ។

សមត្ថតិកិច្ច បានបញ្ជាក់ថា ចំពោះជនសង្ស័យកំពុង កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការទៅតាមផ្លូវច្បាប់៕

យុវជនម្នាក់ចាប់សង្សា រំលោភសេពសន្ថវៈ ដោយចង់ដឹងសីន ឬមិនសិនត្រូវជាប់ខ្នោះ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត