ខឹងប្អូនស្រីបង្កើត វាយក្បាលមួយ បោយទឹក វាយប្អូននឹងឈើជ្រុង ទាល់តែស្លាប់

កំពង់ស្ពឺ៖ បងប្អូនប្រុសស្រី២នាក់ ជជែកគ្នា ទាស់ពាក្យសម្ដី ប្អូនខឹងវាយក្បាល បងប្រុសខ្លួន មួយបោយទឹក បងបានឈើជ្រុង វាយក្បាលប្អូនវិញ ទាល់តែស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅវេលាម៉ោង ៨៖៤០នាទី ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិសំប៉ាន ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមប្រភពពីមន្រ្តី នគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជៀប សុខន ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅក្នុងផ្ទះជាមួយ ជនសង្ស័យ ក្នុងភូមិសំប៉ាន ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្រ្តីនគរបាលបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនបង្ក និងជនរងគ្រោះ បានឈ្លោះទាស់ ពាក្យសម្ដីគ្នា លុះនៅខណៈនោះ ជនរងគ្រោះបាន យកបោយដួសទឹកវាយក្បាល ជនសង្ស័យដែលជាបងប្រុស ឈ្មោះជៀប ជឿន ភេទប្រុស អាយុ៤០ឆ្នាំ មួយបោយទឹក។ ពេលនោះ ជនសង្ស័យ បានយកឈើ ជ្រុងប្រវែង១.២ម៉ែត្រ វាយទៅលើក្បាលប្អូនស្រី រហូតបែកឈាម ធ្លាយខួរ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ជនសង្ស័យ ត្រូវបាន នគរបាល ឃាត់ខ្លួន ក្រោយពេលកើតហេតុ យកទៅសួរនាំ និងដាក់បន្ទុក ទៅតាមនីតិវិធី ដើម្បីបញ្ជូនទៅ សាលាដំបូងខេត្ត ទទួលទោសតាមច្បាប់៕

ខឹងប្អូនស្រីបង្កើត វាយក្បាលមួយ បោយទឹក វាយប្អូននឹងឈើជ្រុង ទាល់តែស្លាប់

ខឹងប្អូនស្រីបង្កើត វាយក្បាលមួយ បោយទឹក វាយប្អូននឹងឈើជ្រុង ទាល់តែស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត