វិធី​ធ្វើ​ភ្លា​​​សាច់​គោ​ឱ្យ​មាន​រសជាតិ​ឆ្ងាញ់​ពិសា​

គ្រឿង​ផ្សំ​
សាច់​គោ​ចំ​ឡក​ ៥០០​ ក្រាម​ ហាន់​ស្ដើងៗ​ជីរ​អង្កាម​ និង​ជីរ​ស្លឹក​មូល​ បេះ​លាង​អោយ​ស្រស់​ទឹក​ជីរ​រណា ​១​ ដុំ ​លាង​រួច​ហាន់​ប្រវែង​ ១ ថ្នាំង​ដៃ​ជីរ​វ៉ាន់​ស៊ុយ ​ទុក​លម្អ​ពី​លើចាន​ម្ទេស​ប្លោក​បូក​គោ​ មួយ​ផ្លែ​តូច ​ពុះ​យក​គ្រាប់​ចេញ​ហាន់​បណ្ដោយ​ស្ដើងៗ​ម្ទេស​ប្លោក​ពូជ​ថៃ ​មួយ​ផ្លែ​ពុះ​យក​គ្រាប់​ចេញ​ហាន់​បណ្ដោយ​ស្ដើងៗ​ដែរខ្ទឹម​បារាំង​ ហាន់​ទទឹង​ស្ដើង​ៗ (ម្ទេស​និង​ខ្ទឹម​បារាំង​ ក្រោយ​ហាន់​ហើយ ​ដាក់​ត្រាំ​ទឹកកក​មួយ​សន្ទុះ​ ដើម្បី​អោយ​ស្រួយ​ និង​បាត់​ក្លិន​ក្រពុល​)ខ្ទឹម​ស​ បួន​ប្រាំ​កំពឹស​ ខ្ទឹម​ក្រហម​ពី​របី​មើម ​រំដេង ១​ ដុំ​ប៉ុន​មេដៃ ​ទាំង​បី​នេះ​លីង​ចូល​គ្នា​អោយ​ឈ្ងុយ​ រួ​ច​បុក​ទុក​មួយ​ឡែក​គល់​ស្លឹក​គ្រៃ​បួន​ដើម ​លីង ​ឬ​មិន​ក៏​បាន ​តាម​ចំ​ណូល​ចិត្ត​ក្រូចឆ្មារ​ ធំ​ល្មម​ ២ ​ផ្លែ​ស្ករស​ ២ ​ស្រាប​ព្រា​កាហ្វេ​អំបិល​ ១ ​ស្លា​ប​ព្រា​កាហ្វេ​ទឹកត្រី​ មួយ​ស្លាប​ព្រា​បាយ​
វិធី​ធ្វើ​ច្របាច់​ក្រូច​ឆ្មារ ​លាយ​អំបិល​ស្ករ ​ក្នុង​សាច់​គោ​ហាន់​ហើយ​ រួច​ច្របាច់​ច្របល់​លាយ​អោយ​សព្វ​ជាតិ ​ទើប​ដាក់​ខ្ទឹម​​ និង​រំដេង​ចូល​ ទុ​ក​ប្រហែល​ក​ន្លះ​ម៉ោង​ ទើប​យក​មក​ពូត​ទឹក​ចេញ​ពី​ជាតិ​សាច់​គោ​នោះ​ យក​ទឹក​នោះ ​ដាក់​ដាំ​លើ​ភ្លើង​ ថែម​ទឹក​ត្រី​ចូល ​ភក្ស​ថែម​ថយ​ ជូរ​ប្រៃ​ផ្អែម ​ពុះ​រួច​ដាក់​ចុះ។​ ដាក់​សាច់​គោ​ចូល​ឆ្នាំង​បើក​ភ្លើង​ចង្ក្រាន​លីង​បន្តិច​អោយ​ឆ្អិន​ល្មម​ កុំ​អោយ​​ឆ្អិន​ជ្រុល​ ទើប​ថែ​ម​គល់​ស្លឹក​គ្រៃ​ចូល​រោយ​អោយ​សព្វ។​ លាយ​​សាច់គោ​ និង​បន្លែ​ទាំង​អស់​ញាំ​ចូល​គ្នា​ ទើប​ថែម​ទឹក​ដែល​ពូត​ចេញ​ពី​សាច់​គោ​ចូល លាយ​អោយ​សព្វ​ភ្លក្ស​មើល​អោយ​ល្មម​មាត់​ជា​ការ​ស្រេច​៕ 
វិធី​ធ្វើ​ភ្លា​​​សាច់​គោ​ឱ្យ​មាន​រសជាតិ​ឆ្ងាញ់​ពិសា​

អត្ថបទ៖ ដេវីដ