ប្រជាពលរដ្ឋ​អាច​ផ្តល់​ព័ត៌មាន​ពី​ បទល្មើស​ព្រៃឈើ ​តាមរយៈ​លេខ​ទូរស័ព្ធ​០៣ខ្សែ​

ចាប់​ពី​ពេល​នេះ​តទៅ​ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​អាច​ធ្វើ​ការ​ផ្តល់​ព័ត៌មាន​ពី ​បទ​ល្មើស​ព្រៃ​ឈើ ​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ ​០២៣ ​ចំនួន​បី​ខ្សែ ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ​គណៈ​កម្មការ​បង្ក្រាប​ បទ​ល្មើស​ព្រៃ​ឈើ​ ដែល​មាន​នាយ​ឧត្តម​សេនីយ៍​ សៅ​ សុខា ​ជា​ប្រធាន​។ 
ប្រព័ន្ធ​ទូរស័ព្ទ​ទាំង​បី​ខ្សែ​រួម​មាន​៖ ០២៣ ​៦ ៦៦៧ ​៦៦៧, ​០២៣ ​៦ ៣៧៦​ ៣៦៧​, ០២៣​ ៦​ ៦៦៨ ​៦៦៨។​ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​អាច​ធ្វើ​ការ​ហៅ​ចូល​ដើម្បី​ធ្វើ​សេចក្តី​រាយការណ៍​ទៅ​កាន់​ប្រព័ន្ធ​ទូរស័ព្ទ​ទាំង​បី​ខ្សែ​នេះ​គ្រប់​ពេល​វេ​លា ​ពោល​គឺ​២៤​ម៉ោង​ លើ​២៤​ម៉ោង​ ពី​ករណី ​បទ​ល្មើស​ព្រៃឈើ៕​
ប្រជាពលរដ្ឋ​អាច​ផ្តល់​ព័ត៌មាន​ពី​ បទល្មើស​ព្រៃឈើ ​តាមរយៈ​លេខ​ទូរស័ព្ធ​០៣ខ្សែ​

ដោយ៖ ស៊ាវ ឈាន