UN៖ ​មនុស្ស​ជិត​២​ម៉ឺន​នាក់​ស្លាប់​និង​ជាង​៣​ម៉ឺន​៦​ពាន់​នាក់​រង​របួស​ដោយ​សារ​ជម្លោះ​នៅ​អ៊ីរ៉ាក់​

ផ្អែក​តាម​រ​បាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ឬ UN​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៩ ​ខែ​មករា ​ឆ្នាំ​២០១៦​ម្សិលមិញ​ បាន​ឲ្យ​ដឹង​ថា ​មាន​ជន​ស៊ី​វិ​ល​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​យ៉ាង​ហោច​ណាស់​ចំនួន​ ១៨.៨០២នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ និង​មនុស្ស​ចំនួ​ន ៣៦.២៤៥​នាក់​ផ្សេង​ទៀត​បាន​រ​ង​របួស​ ក្នុង​ចន្លោះ​ចាប់​ថ្ងៃ​ទី​០១ ​ខែ​មករា ​ឆ្នាំ២០១៤ ​ដល់​ថ្ងៃ​ទី​៣១ ​ខែ​តុលា​ ឆ្នាំ​២០១៥ ​ស្រប​ពេល​ដែល​មនុស្ស​ប្រមាណ​ ៣,២លាន​នាក់​ក្នុង​នោះ​មាន​កុមារ​ជាង​១លាន​នាក់​ បាន​ធ្វើ​កា​រ​ផ្លាស់​​ទី​លំនៅ ​ចាប់​ពី​​មករា​ ឆ្នាំ២០១៤ ​ដោយ​សារ​តែ​បញ្ហា​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​។
តាម​របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា​ នៅ​ចន្លោះ​ថ្ងៃ​ទី​០១ ​ខែ​ឧសភា​ ដល់​ថ្ងៃ​ទី​៣១​ ខែ​តុលា​ ឆ្នាំ​២០១៥​ មាន​ជន​ស៊ី​វិល​ចំនួន​ ៣.៨៥៥នាក់​ ត្រូវ​បាន​សម្លាប់ ​និង​មាន​មនុស្ស​ប្រមាណ ​៧.០៥៦នាក់​ផ្សេង​ទៀត​​បាន​រង​របួស​។ បើ​តាមរ​បាយការណ៍​ដដែល ​ការ​ស្លាប់​និង​របួស​របស់​ជន​ស៊ីវិល​ គឺ​ដោយ​សារ​តែ​ក្រុម ​ឧទ្ទាម ​ISIL​ ដែល​ក្រុម​ឧ​ទ្ទាម​នេះ​បាន​ធ្វើ​ការ​សម្លាប់​តាម​រយៈ​ការ​បាញ់​សម្លា​ប់ ដុត​សម្លាប់​ទាំង​រស់​ កាត់​ក្បាល​ និង​បោះ​មនុស្ស​ទម្លាក់​ពី​លើ​កំពូល​អាគារ​៕
UN៖ ​មនុស្ស​ជិត​២​ម៉ឺន​នាក់​ស្លាប់​និង​ជាង​៣​ម៉ឺន​៦​ពាន់​នាក់​រង​របួស​ដោយ​សារ​ជម្លោះ​នៅ​អ៊ីរ៉ាក់​UN៖ ​មនុស្ស​ជិត​២​ម៉ឺន​នាក់​ស្លាប់​និង​ជាង​៣​ម៉ឺន​៦​ពាន់​នាក់​រង​របួស​ដោយ​សារ​ជម្លោះ​នៅ​អ៊ីរ៉ាក់​

ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ UN