តារាស្រី​ Priscilla ​ព្យាយាម​សន្សំ​ពិន្ទុ​ពី​ម្តាយ ​Edwin Siu​

ផ្អែក​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ហុងកុង​ Priscilla ​បាន​ធ្វើ​ដំណើ​រ​រួម​គ្នា​ជា​មួយ​ Edwin Siu ​ដើម្បី​ទៅ​កាន់​ផ្ទះ​គ្រួសារ​ខាង​ Edwin ​Siu​។ ម្តាយ​របស់​ Edwin ​Siu និយាយ​ថា៖​ “ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ជា​មួយ​កូន​ប្រុស​ខ្ញុំ​ ដែល ​Priscilla ​បាន​មក​ចូល​រួម​ជា​មួយ​ពួ​ក​យើង​”។ រីឯ​តារា​ស្រី​ពហុជំនាញ​រូប​នេះ ​បាន​សារភាព​ពី​ការ​ទៅ​ចូលរួម​ជា​មួយ​គ្រួសា​រថា៖ ​“ខ្ញុំ​ជា​មិត្ត​ភក្តិ​ល្អ​ស្និទ្ធ​ស្នាល​ជា​មួយ​គ្រួសារ​របស់​គាត់ ​ដូច្នេះ​ហើយ​ បាន​ជា​ពួក​យើង​ទៅ​ដើរ​លេង​ជុំ​​គ្នា​ចឹង​”។ នៅ​ពេល​ដែល​សួរ​ដល់​ម្តាយ​របស់ Edwin Siu ​នាង​ឆ្លើយ​ថា៖ ​“គាត់​យក​ចិត្ត​ទុក​ដាក់​លើ​ខ្ញុំ​ជាង ​Edwin Si​u ប្រសិន​បើ​ខ្ញុំ​និយាយ​ច្រើន​គាត់​ច្រណែន​ខ្ញុំ”​។នៅពេលដែលសួរដល់ការរៀបការ Edwin Siu បាននិយាយថា៖ “ខ្ញុំបានប្រាប់ខ្លួនឯងថានឹងរៀបការនៅក្រោមអាយុ៤០ ហើយខ្ញុំក៏ទាន់មានពេលនៅក្នុងការគិតបញ្ហានៃការរៀបការនេះនៅឡើយទេ”។ចុងក្រោយនេះ គាត់ក៏បានបញ្ជាក់ថា ម្តាយគាត់បើកចិត្តទូលាយណាស់ចំពោះតារាស្រី Priscilla នាងពិតជាមិត្តស្រីល្អណាស់សម្រាប់គាត់ហើយចំណងទាក់ទងរបស់តារាទាំងពីរដួងក៏កាន់តែស្អិតរមួតទៀតដែរ៕
តារាស្រី​ Priscilla ​ព្យាយាម​សន្សំ​ពិន្ទុ​ពី​ម្តាយ ​Edwin Siu​តារាស្រី​ Priscilla ​ព្យាយាម​សន្សំ​ពិន្ទុ​ពី​ម្តាយ ​Edwin Siu​តារាស្រី​ Priscilla ​ព្យាយាម​សន្សំ​ពិន្ទុ​ពី​ម្តាយ ​Edwin Siu​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ asianpopnews