Kim Tae Hee៖ Rain គឺ​ជា​បុរស​ដែល​មាន​​លក្ខណៈ​ល្អ​ម្នាក់

Kim Tae Hee៖ Rain គឺ​ជា​បុរស​ដែល​មាន​​លក្ខណៈ​ល្អ​ម្នាក់

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី​ម៉ូដ InStyle កាល​ពី​ថ្ងៃ​ទី ១៩ ខែ មករា​ តារា​សម្ដែង Kim Tae Hee បាន​និយាយ​សរសើរ​ទៅ​កាន់​មិត្ត​បុរស​ Rain ថា​ជា​មនុស្ស​ប្រុស​មាន​ចរិត​លក្ខណៈ​​ល្អ​ម្នាក់។

 

Kim Tae Hee៖ Rain គឺ​ជា​បុរស​ដែល​មាន​​លក្ខណៈ​ល្អ​ម្នាក់

 

តារា​វ័យ​៣៥​ឆ្នាំ​បាន​ចូលរួម​​ថត​ឲ្យ​ទស្សនាវដ្ដី InStyleដែល​ទីតាំង​ថត​នៅប្រទេស​ម៉ាល់ឌីវ ហើយ​ក៏​បាន​ផ្ដល់​កិច្ច​សម្ភាសន៍​មួយ​ចំនួន​ជា​មួយ​ទស្សនាវដ្ដី​ផង​ដែរ។ អំឡុង​ពេល​សម្ភាសន៍​គេ​បាន​សាកសួរ​សំនួរ​ខ្លះ​ៗ​​​ពី​ទំនាក់ទំនង​រវាង​នាង​និង​មិត្ត​ប្រុស​៣​ឆ្នាំ​ Rain ។

 

តប​នឹង​សំនួរ​ទាំង​នោះ​Kim បាន​និយាយ​ថា៖”ពួក​យើង​​​មាន​ទំនាក់ទំនង​ល្អ​​តាំង​ពី​បាន​ធ្វើ​ការ​ជាមួយ​គ្នា​។ ក្នុង​ការ​ចាប់ផ្ដើម​មាន​ស្នេហា​ដំបូង​ មនុស្ស​គ្រប់​គ្នា​តែង​បង្ហាញ​ពី​ចំណុច​ល្អ​របស់​ខ្លួន។ ប៉ុន្តែ​ពេល​ខ្លះ​ពួក​យើង​​ក៏​បាន​ការ​ឈ្លោះ​​ប្រកែក​គ្នា​ខ្លះៗ​។ តែ​ខ្ញុំ​​យល់​ថា​ Rainគឺ​ជា​បុរស​ដែល​ចេះ​ផ្ដល់​ភាព​កក់​ក្ដៅ”។

 

តួ​ស្រី​ក្នុង​រឿង “Iris the Movie” បាន​បន្ថែម​ទៀត​ថា​៖”ទំនាក់ទំនង​របស់​ពួក​យើង​​​ពិត​ជា​សាមញ្ញ​។ ពួក​យើង​​​ញ៉ាំ​​អាហារ​ឆ្ងាញ់​ៗ​និង​និយាយ​គ្នា​លេង​ជា​ច្រើន។ ធម្មជាតិ​របស់​ខ្ញុំ​គឺ​ស្ងៀមស្ងាត់​ ប៉ុន្តែ​​គេ​ចូលចិត្ត​និយាយ​ច្រើន​និង​កំប្លែង”៕

 

Kim Tae Hee៖ Rain គឺ​ជា​បុរស​ដែល​មាន​​លក្ខណៈ​ល្អ​ម្នាក់

 

Kim Tae Hee៖ Rain គឺ​ជា​បុរស​ដែល​មាន​​លក្ខណៈ​ល្អ​ម្នាក់

 

ចុចអាន៖ចំនួន​ទ្រព្យ​សម្បត្តិ​សមាជិក BIGBANG សរុប​ចូល​គ្នា ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ហួស​ចិត្ត

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព​៖  soompi