​ចំណុច​មួយ​ចំនួន ​គួរ​ពិចារណា​មុន​ពេល​សម្រេច​ចិត្ត​ទិញ​កាមេរ៉ា​ DSLR

​ចំណុច​មួយ​ចំនួន ​គួរ​ពិចារណា​មុន​ពេល​សម្រេច​ចិត្ត​ទិញ​កាមេរ៉ា​ DSLR

អ្នក​​​ស្រលាញ់​ការ​ថត​រូប​ ភាគ​ច្រើន​​​តែង​​​ជួប​ការ​លំបាក​ក្នុង​ការ​សម្រេច​ចិត្ត​ទិញ​កាមេរ៉ា​។​ ​មាន​អ្នក​ខ្លះ​លើក​ជា​សំណួរ​ថា​តើ​គេ​គួរ​ទិញ​កាមេរ៉ា​ប្រភេទ​ ​Compact​ ​ឬ​ DSLR​។​ ​ដូច្នេះ​ខាង​ក្រោម​ជា​ចំណុច​មួយ​ចំនួន​ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​ពិចារណា ​មុន​ពេល​សម្រេច​ចិត្ត​ទិញ​កាមេរ៉ា​ប្រភេទ​ណា​មួយ​យក​មក​ប្រើប្រាស់​៖​

 

​ចំណុច​មួយ​ចំនួន ​គួរ​ពិចារណា​មុន​ពេល​សម្រេច​ចិត្ត​ទិញ​កាមេរ៉ា​ DSLR

 

​​១​. ​ប្រភេទ​នៃ​ការ​ថត​រូប​របស់​អ្នក​៖

 

​អ្នក​ត្រូវ​ដឹង​ថា ​អ្នក​គ្រាន់​តែ​ត្រូវ​ការ​កាមេរ៉ា​សម្រាប់​ថត​សកម្មភាព​ទូទៅ​នានា​ប្រចាំ​ថ្ងៃ​​ ​អ្នក​គួរ​ជ្រើស​រើស​ប្រើ​ប្រភេទ​កាមេរ៉ា​ Compact ​ហើយ​អ្នក​គួរ​ប្រើ​ប្រភេទ​ DSLR ​​បើ​អ្នក​ចង់​ប្រកប​អាជីវ​​កម្ម​ខាង​ផ្នែក​ថត​រូប​​។

 

​ចំណុច​មួយ​ចំនួន ​គួរ​ពិចារណា​មុន​ពេល​សម្រេច​ចិត្ត​ទិញ​កាមេរ៉ា​ DSLR

 

២.​ ​ការ​ថែ​ទាំ​ ​និង​សម្អាត៖

 

​សម្រាប់​អ្នក​ដែល​ប្រើ​ប្រភេទ​ Compact ​កាមេរ៉ា​មិន​សូវ​ជា​ចោទ​ប៉ុន្មាន​ទេ​លើ​ការ​ថែ​ទាំ​ ​តែ​សម្រាប់​អ្នក​ប្រើ​ប្រភេទ​ ​DSLR ​វិញ​ត្រូវ​ទាម​ទា​រ​ឲ្យ​មាន​ការ​សម្អាត​ច្រើន​ ដូច​ជា​ សម្អាត Lens និងSensor ជា​ប្រចាំ​។​

 

​ចំណុច​មួយ​ចំនួន ​គួរ​ពិចារណា​មុន​ពេល​សម្រេច​ចិត្ត​ទិញ​កាមេរ៉ា​ DSLR

 

​៣. ម៉ូដែល​ ដែល​សម្បូរ​ Lens

 

​បើ​អ្នក​ដាក់​ចិត្ត​ថា​ទិញ​កាមេរ៉ា​ប្រភេទ​ DSLR ​អ្នក​គួរ​សម្រេច​ចិត្ត​ទិញ​យក​ម៉ូដែល​ណា​ដែល​សម្បូរ Lens ហើយ​មាន​តម្លៃ​អាច​ទទួល​យក​បាន​។​ ព្រោះ​ថា​កាមេរ៉ា​ប្រភេទ DSLR គឺ​តម្រូវ​ឲ្យ​អ្នក​ប្រើ Lens ផ្សេងៗ​ដើម្បី​ថត​រូប​បាន​ស្អាត​។​

 

​ចំណុច​មួយ​ចំនួន ​គួរ​ពិចារណា​មុន​ពេល​សម្រេច​ចិត្ត​ទិញ​កាមេរ៉ា​ DSLR

 

​៤. ​តម្លៃ​

 

​ជា​មួយ​តម្លៃ​អ្នក​អាច​ទិញ​កាមេរ៉ា​ប្រភេទ​ Compact ​បាន​ដែល​មាន​តម្លៃ​ខ្ទង់​ ​៧០០ដុល្លារ​ចុះ​ក្រោម​ និង ៧០០ដុល្លារឡើង​សម្រាប់​ប្រភេទ​ ​DSLR​ ​។​

 

​ចំណុច​មួយ​ចំនួន ​គួរ​ពិចារណា​មុន​ពេល​សម្រេច​ចិត្ត​ទិញ​កាមេរ៉ា​ DSLR

 

គូស​បញ្ជាក់​ផង​ដែរ​ថា​ ការ​ថតរូប​មិន​មែន​ទាល់​តែ​ប្រើ​កាមេរ៉ា​ប្រភេទ​ DSLR ទំនើប​ទើប​អាច​ចាប់​យក​រូបភាព​បាន​ស្អាត​នោះ​ទេ​ គឺ​វា​តម្រូវ​ឲ្យ​អ្នក​មាន​បច្ចេកទេស​នៅ​ក្នុង​ការ​ថត​។​

 

សម្រាប់​បច្ចេកទេស​ជា​ច្រើន​ទាក់ទង​ការ​ថត​រូប និង​ការ​មើល​កាមេរ៉ា សូច​ចុច​អាន​ត្រង់​នេះ

 

ចុចអាន៖ វិធី​ងាយ​ៗ​៦យ៉ាង ​ដើម្បី​​កាន់​កាមេរ៉ា​កុំ​ឲ្យ​ញ័រ

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ hongkiat