ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តពោធិ៍សាត់ ៖ កាលពី​វេលា​ម៉ោង​១២​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២០ មក​រា ២០១៦ ស្ថិត​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ត្រពាំង​រំដេញ​ក្បាល​ត្រាច ស្រុក​ក្រគរ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ម៉ាក​នី​ស្សាន់ (ដឹកអង្ករ) បុក​ជាមួយ​រថ​យន្ត​ក្រុង​បណ្តាល​​ឱ្យ​មនុស្ស​ស្លាប់​៥​នាក់ និង​របួសធ្ងន់​-​ស្រាល​១៩​នាក់ ។

ប្រភព​ឱ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​នី​ស្សាន់ ពាក់​ស្លាក​លេខ 3A-0759 ត​.​ក ធ្វើ​ដំណើរ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បុក​ជាមួយ​រថយន្តក្រុង​របស់​ក្រុមហ៊ុន​រស្មី​ភ្នំពេញ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-1265 ។