ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានី​ភ្នំពេញ​ ៖​ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​១២​ផ្ទាំង ​ត្រូវ​បាន​បាក់​ និង​ដួល​រាយប៉ាយ​ពេញ​ផ្លូវ​ដោយ​ត្រូវ​រថយន្ត​​ បើកបរ​ដោយ​​បុរស​ម្នាក់ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ទៅ​បុក​បណ្ដាល​ឲ្យ​រថយន្ត​វិល​២​ជុំ​ខ្ទេច​អស់​មួយ​កំណាត់​មុខ​បើក​ទៅ​មុខ​លែង​រួច​ កាល​ពី​វេលា​ម៉ោង​១​​និង​​២០​នាទី​រំលង​អធ្រាត្រ​ឈាន​​ថ្ងែ​ទី​២០ ខែមករា ឆ្នាំ​២០១៦ ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​ស្ថិត​ក្នុង​សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មក​រា​ ។

តាម​ប្រភព​ព័​ត៍​មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​​​រថយន្ត​ម៉ាក​កា​មរី​បា​ឡែ​ន​ ពណ៌​ខ្មៅ ​​ពាក់​ស្លាក​លេខ​បាត់ដំបង​2A-0744​ មួយ​គ្រឿង​ ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​​ ​លុះ​មក​​ដល់​​ចំណុច​កើតហេតុ​ទល់មុខ​​​រូបចម្លាក់​ក្ដាន់​ពី​រក៏​បុក​​រនាំង​ដែក​ពុះ​ជែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​១២​ផ្ទាំង ​បណ្ដាល​ឲ្យ​រថយន្ត​វិល​២​ជុំ​ខ្ទេច​អស់​មួយ​កំណាត់​មុខ​បើក​ទៅ​មុខ​លែង​រួច​ បន្ទាប់​មក​ម្ចាស់​រថយន្ត​​​ខាងលើ​បាន​បើកទ្វា​រថយន្ត​រួច​រត់គេច​ខ្លួន​បាត់​​ស្រមោល ​។

ក្រោយ​ពេល​​កើតហេតុ​ សមត្ថ​កិច្ច​​​ចុះ​​​វាស់​វែ​ញ​ ដើម្បី​ស្តូ​ច​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការី​យា​ល័យ​ចរាចរណ៍​ជើង​នៃ​ស​ង្ន​ការ​ដា្ឋ​ន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បីរ​ចាំ​ម្ចាស់​រថយន្ត​បង្ក​ខាងលើ​ចូលខ្លួន​មក​​​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ ៕​​