សម្តេច​ហ៊ុនសែន​៖ គ្រូពេទ្យ បានកំណត់​ច្បាស់​ថា​សុខភាព​ខ្ញុំ ល្អ​ណាស់ ទោះ​ខ្ញុំ​អាយុ​ច្រើនជាង​មុន​ក្តី

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​ឲ្យ​ដឹង​ពី​ប្រទេស​សឹង្ហ​បុរី មក​ថា ក្រោយពី​ការពិនិត្យ​ដោយ​យកចិត្ត​ទុក​ដាល់​ពី​គ្រូពេទ្យ​សឹង្ហ​បុរី និង​គ្រូពេទ្យ​កម្ពុជា រួចមក គ្រូពេទ្យ បានកំណត់​ច្បាស់​ថា សុខភាព​របស់​សម្តេច ល្អ​ណាស់ ទោះជា​ពេលនេះ សម្តេច​មាន​អាយុ​ច្រើនជាង​មុន​ក្តី​។ សុខភាព​ល្អ​របស់​សម្តេច​ហ៊ុនសែន ពេលនេះ ក៏​ដោយសារតែ​សម្តេច ឈប់​ជក់បារី ហើយ​លេង​កីឡា​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន នា​ព្រឹក​ព្រលឹម​ថ្ងៃទី​២០​មករា​នេះ សម្តេច​តេ​ជោ ហ៊ុនសែន បានសរសេរថា "​បន្ទាប់ពី​ការពិនិត្យ​ដោយ​យកចិត្តទុកដាក់​ពី​សំណាក់​គ្រូពេទ្យ​សាំង​កាពួ និង​កម្ពុជា​យើង​។ គ្រូពេទ្យ​បានកំណត់​ច្បាស់​ថា សុខភាព​ខ្ញុំ​ល្អ​ណាស់ ទោះ​ខ្ញុំ​អាយុ​ច្រើនជាង​មុន​ក្តី​។ គ្មាន​ប្រភេទ​ជំងឺ​ណាមួយ ដែល​ត្រូវ​បារម្ភ​នោះទេ​។ គ្រូពេទ្យ​សប្បាយចិត្ត ដោយ​ឃើញ​ខ្ញុំ ឈប់​ជក់បារី ដែលជា​ផ្នែក​មួយ​នៃ​ភាពប្រសើរ​នៃ​សុខភាព​របស់ខ្ញុំ​។ ក្រុមគ្រូពេទ្យ​បង្ហាញ​នូវ​ការរីករាយ​ដោយ​ឃើញ​កម្លាំង​ដៃ​កម្លាំង​ជើង​ខ្ញុំ​នៅ​ខ្លាំង ក្នុងឋានៈ​ជា​កីឡាករ​វាយកូនគោល​"​។​

​សម្តេច​ហ៊ុនសែន បន្តថា "​គ្រូពេទ្យ​ស្នើឱ្យ​ខ្ញុំ​បន្ថែម​ការហាត់​ប្រាណ ដោយ​ការ​ហែល​ទឹក តែ​ខ្ញុំ​ប្រាប់​គាត់​វិញ​ថា ផ្ទះ​ខ្ញុំ​អត់​មាន​អាង​ហែល​ទឹក​ទេ​។ ខ្ញុំ​ប្រាប់​គាត់​ថា អាច​បង្កើន​ពេល​វាយកូនគោល ប្រសិន​មាន​ពេល តែ​ខ្ញុំ​ត្រូវសុំ​ការអនុញ្ញាត​ពី​ចៅៗ និង​ប្រពន្ធ​ខ្ញុំ​សិន ព្រោះ​ចៅៗ​ខ្ញុំ មាន​ពេល​មករក​ជីតា​តែ​ថ្ងៃ​សំរាក​ពី​ការរៀន​របស់​ពួកគេ​។ ឯខ្ញុំ​ក៏ត្រូវ​ការជួប​ចៅៗ​ដែរ​"​។​

​សម្តេច​ហ៊ុនសែន បន្តថា "​សុខភាព​ល្អ ខ្ញុំ​នឹង​បន្ត​ការពារ​សន្តិភាព និង​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម បំរើ​ដល់​ជាតិ និង​ប្រជាជន​យើង​ជា​បន្តទៀត​"​។​

​សម្តេច​ហ៊ុនសែន បាន​ចាក​ចេញពី​កម្ពុជា ទៅ​ត្រួតពិនិត្យ​សុខភាព នៅ​ប្រទេស​សឹង្ហ​បូរី កាលពី​ព្រឹក​ថ្ងៃទី​១៨​មករា ហើយ​តាម​គម្រោង​សម្តេច​តេ​ជោ ហ៊ុនសែន នឹង​វិល​ត្រលប់​មកកាន់​ភ្នំពេញ​វិញ នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦៕​