បត់​ឆ្វេង​មិន​ប្រុងប្រយ័ត្ន ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត ធ្វើដំណើរ​ស្រប​ទិស​គ្នា បុក រងរបួស​ធ្ងន់​ទាំង ២​នាក់ នៅ​ក្រុង​បាវិត​

ស្វាយរៀង: គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ និង​ម៉ូតូ ធ្វើដំណើរ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា ពី​កើ​ត ទៅ​លិច បត់​ឆ្វេង​មិន​ប្រុងប្រយ័ត្ន ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត បុក បណ្តាល​ឲ្យ​យុវជន ២ នាក់ រងរបួស​ធ្ងន់​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១៦:៤៥ នាទី រសៀល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​ភូមិ​កំ​ពោត​ប្រស់ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​មាន​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ស្លាក​លេខ ស្វាយរៀង 1G-1779 បើកបរ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បត់​ឆ្វេង មិន​ប្រុងប្រយ័ត្ន ស្របពេលនោះ ក៏មាន​ម៉ូតូ ១​គ្រឿង​ទៀត ម៉ាក​ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1AC-0171 ពណ៌​ខ្មៅ ជាន់​ប្វ្រាំ​ង​មិនទាន់ ក៏​បុក​ចំហៀង អូស​ជាង ១០ ម៉ែត្រ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង ២​នាក់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា យុវជន​ជិះ​ម៉ូតូ ពាក់​ស្លាក​លេខ 1G-1779 ដែល​បត់​ឆ្វេង​នោះ មានឈ្មោះ ម៉ី សុជា ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ទួល​អំពិល សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង និង​ម្នាក់ទៀត មានឈ្មោះ ចេង គឹម​ស៊័​រ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ព្រៃ​អ​ង្គុ​ញ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង​។​
    
​អ្នករងរបួស​ធ្ងន់​ទាំង ២​នាក់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​វៀតណាម​ម្នាក់ ហើយ​ម្នាក់ ទៀត បាន​បញ្ជូនទៅ​ព្យាបាល​ទៅ​មន្ទីរពេទ្យ​ស្វាយរៀង​។ ចំណែក​ម៉ូតូ​ទាំង ២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​។ ចំណែក​មូលហេតុ នៃ​គ្រោះថ្នាក់​ចរាចរណ៍​នោះ គឺ​ដោយសារតែ​យុវជន​ដែល​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ ១២៥ ពាក់​ស្លាក​លេខ ស្វាយរៀង 1G-1779 បត់​ឆ្វេង​មិន​ប្រុងប្រយ័ត្ន​។​

​សូមបញ្ជាក់​ផងដែរ​ថា កាលពី​វេលា​ម៉ោង ២១ និង ៣០​នាទី យប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ ត្រង់ចំនុច​ដែល​យុវជន​ទាំងពីរ​នាក់​ជិះ​ម៉ូតូ​បុ​គ្នា​នោះ ក៏មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ ២​នាក់ ស្លាប់​ផងដែរ​៕

បត់​ឆ្វេង​មិន​ប្រុងប្រយ័ត្ន ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត ធ្វើដំណើរ​ស្រប​ទិស​គ្នា បុក រងរបួស​ធ្ងន់​ទាំង ២​នាក់ នៅ​ក្រុង​បាវិត​

បត់​ឆ្វេង​មិន​ប្រុងប្រយ័ត្ន ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត ធ្វើដំណើរ​ស្រប​ទិស​គ្នា បុក រងរបួស​ធ្ងន់​ទាំង ២​នាក់ នៅ​ក្រុង​បាវិត​