Norwich បំ​ពេញការ​ចុះហត្ថលេខា​ជាមួយ Naismith ពីក្លិប Everton

ក្លិប Norwich City បាន​បំ​ពេញ​ការ​ចុះហត្ថ​លេខា​ជា​មួយនឹង​ខ្សែ​ប្រយុទ្ធ Steven Naismith ក្នុង​តម្លៃខ្លួន​​មួយ​ដែល​ត្រូវ​បាន​គេ​យល់​ឃើញ​ថា ស្ថិតក្នុង​ចំនួន​៨​លាន​ផោន (ស្មើនឹង​១១,៣៤​លាន​ដុល្លារ​អាមេ​រិក)​។ ខណៈ​ដែល​ The Guardian បាន​ចេញផ្សាយ​ជា​លើក​ដំបូងកាល​ពី​ចុង​ខែ​មុន​ថា Norwich បាន​បំពេញការ​​ចុះ​ហត្ថ​​លេខា​រយៈ​ពេល​៣​ឆ្នាំកន្លះ​សម្រាប់​ខ្សែ​ប្រយុទ្ធ​​អន្តរ​ជាតិ​ស្កុត​ល​ឡេន​រូប​នេះ​។

evertonNaismith បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការ​​បាន​ចុះហត្ថ​លេខា​ពីព្រោះ​បច្ចុប្បន្ន ខ្ញុំ​មិន​អាច​ផ្តោត​អារម្មណ៍​ទៅ​លើ​ផ្នែកនៃកីឡា​បាល់​ទាត់​។ Norwich បាន​បង្ហាញពីកម្រិត​ក្នុងរបៀប​ដែល​ពួក​គេ​បាន​ធ្វើ​រាល់​ការ​ប្រកួត​ទាំង​អស់​។ ពួកគេ​បាន​​បង្ហាញពី​កម្រិត​ដែលពួកគេ​ចង់​បាន​រូប​ខ្ញុំ ដែលពិត​ជា​អស្ចារ្យណាស់ ហើយ​ខ្ញុំ​រីក​រាយ​ណាស់​ក្នុង​ការ​មក​កាន់​ទី​នេះ​»​។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បានបន្ថែម​ទៀត​ថា៖ «កន្លែង​ដែល​ខ្ញុំ​នៅ​ក្នុង​អាជីព​របស់​ខ្ញុំ អាយុ​ដែល​ខ្ញុំ​មាន និង​​របៀប​ដែល​ពាក់​កណ្តាល​រដូវ​កាល​​ដំបូងបាន​​កន្លង​ផុត​ហើយ​សម្រាប់​ខ្ញុំ​ ខ្ញុំ​ត្រូវ​តែ​គិត​ឲ្យ​បានច្រើន​អំពី​អនា​គត​​។ នៅ​​ពេល​ដែល​ខ្សែ​មក​រា​បាន​មក​ដល់ វា​ជា​ករណី​​ក្នុង​ការ​ដឹង​យ៉ាង​ច្បាស់​ថា ពីកន្លែង​​ដែល​ខ្ញុំ​ឈរ ហើយ​អ្នក​ចាត់​ការ​ទូទៅ​នៅ​ក្លិប Everton ពិត​ជា​មនុស្ស​ដ៏ល្អ និង​បាន​និយាយ​ថា លោក​បាន​ស្តាប់​​តាមអ្វី​ដែល​ខ្ញុំ​ចង់​បាន​»​។ លោក Alex Neil អ្នក​ចាត់​ការ​ទូទៅ​របស់ Norwich បាន​​ប្រាប់​បន្ថែម​ថា៖​ «យើង​ពិត​ជា​រីក​រាយ​ណាស់​ក្នុងការ​បញ្ចប់​ការ​ផ្ទេរ​នេះ និង​នាំ​យក Steven ទៅកាន់​ក្លិបនេះ​។ រូប​គេ​បាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​ក្នុង​កម្រិតនៃក្រប​ខ័ណ្ឌ Premier League និងអាជីព​​ជា​អន្តរ​ជាតិ​ដ៏​អស្ចារ្យមួយ​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ស្កុត​ឡេន ហេតុនេះ រូបគេ​មក​ដល់​​ជាមួយនឹង​​សមិទ្ធ​ផល​ដ៏ល្អ​»​៕

ប្រភពព័ត៌​មាន៖ The Guardian