Yaya Toure របស់ Man City បើក​ចំ​ហរ​ឲ្យមាន​ការ​ផ្តល់​សំណើ​ផ្ទេរ​នៅ​រដូវក្តៅ

ខ្សែ​បម្រើ Yaya Toure របស់​ក្លិប Manchester City កំពុង​បើក​ចំហរដើម្បី​ចាក​ចេញពីក្លិប​នៅ​​​ចុង​រដូវកាលនេះ​។ នេះ​បើ​យោង​ទៅ​តាម​ភ្នាក់​ងារ​តំណាង​ឲ្យគេ​គឺលោក Dimitri Seluk​។

yaya-toureកិច្ច​សន្យា​របស់​ខ្សែ​បម្រើអន្តរ​ជាតិកូត​ឌី​វ័រ​រូបនេះ​នៅ​កីឡ​ដ្ឋាន Etihad នឹង​ផុត​កំណត់​នៅ​រដូវ​ក្តៅ​​ក្រោយ ហើយ Toure បាន​សម្តែង​​ពី​អារម្មណ៍​របស់​គេ​កាល​ពីមុន​​ក្នុង​ការ​បន្ត​នៅ​ក្នុងក្លិប​នេះ រហូត​ដល់​ដំណាក់កាល​ចុងក្រោយ​​​​។ ប៉ុន្តែ ខណៈ​ដែលមានព័ត៌​មាន​ជា​ច្រើន​នៅ​សប្តាហ៍នេះ​ទាក់​ទង​នឹង​កីឡាករ​វ័យ​៣២​ឆ្នាំ​​រូប​នេះ​ជាមួយ​នឹងការ​ផ្ទេរ​មួយ​ទៅកាន់​ក្លិប​របស់​ចិន Shanghai SIPG លោក Seluk បាន​ទទួល​ស្គាល់​ថា រូប​គេ​អាច​​នឹង​ត្រូវ​គេលួង​លោម​ឲ្យ​ចាក​ចេញពីក្រប​ខ័ណ្ឌ Premier League​។ លោក Seluk បាន​ប្រាប់​​កា​សែត SportItalia ថា៖ «រូបគេនឹង​មិន​ចាក​ចេញនៅ​ខែមក​រា ឡើយ​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា នៅ​រដូវក្តៅ អ្វី​ៗ​អាច​មាន​ការ​ប្រែ​ប្រួល​។ យើង​ត្រៀម​រួច​ស្រេច​ក្នុង​ការ​​ទទួល​សំណើ​ណា​មួយ​ដែល​ស្ថិតនៅ​​លើ​តុ​»​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិកូត​ឌី​វ័រ Wilfried Bony ដែល​ជា​មិត្ត​រួម​ក្រុម Man City របស់ Toure បាន​ច្រាន​ចោល​នូវ​ពាក្យ​ច​ចាម​អា​រ៉ាម​ថា រូប​គេ​ចង់​ចាក​ចេញពីក្លិបនេះ​។ Bony ត្រូវ​បាន​ទាក់​ទង​ជាមួយ​នឹង​ការ​ផ្ទេរ​ឲ្យ​វិល​ទៅកាន់​អតីត​ក្លិប​របស់​គេ​​វិញ​គឺ Swansea ក្រោយ​ពី​​រូបគេ​បាន​ចោទ​សួរ​អំពីការ​សម្រេច​ចិត្ត​របស់​លោក Manuel Pellegrini ចំពោះការ​មិន​ដាក់​ឲ្យ​រូប​គេ​ចូលលេង​ក្នុង​ជម្រើស​ដំបូង​នៅពេល​ប្រកួត​ជា​មួយ​នឹងក្រុម Arsenal កាលពី​ខែ​ធ្នូ​។ រូប​គេ​បាន​ប្រាប់​​កា​សែត BBC World Football ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយក្នុងនៅ​ជា​មួយ​នឹងក្លិបនេះ​ ហើយ​រាល់​ការ​លើក​ឡើង​ទាំង​អស់ គឺ​ជា​រឿង​មិន​ពិត​ឡើយ​»​៕

ប្រភព​ព័ត៌មាន៖ The Guardian