ប្រើរូបមន្តនេះ ការឈឺសន្លាក់នឹងបាត់ក្នុងរយៈពេល ១ថ្ងៃ!

យើងទាំងអស់គ្នា​តែងតែមាន​អារម្មណ៍ថា ការឈឺចាប់​នៅក្នុងសន្លាក់​ភាគច្រើន​កើតឡើង​ត្រង់​តំបន់កែងដៃ, ជង្គង់ ឬស្មា, ហើយ​យ៉ាងហោច​ណាស់​វាក៏កើត​លើអ្នក​ម្ដងដែរ​នៅក្នុង​ជីវិត​របស់​យើង។ ជាធម្មតាវា​មិនកើតឡើង​ចំពោះមនុស្ស​ពេញវ័យ​ដោយសារតែ​ដំណើរការ​ឈានទៅ​ដល់វ័យ​ចំណាស់​ទៅតាម​អាយុនោះទេ ប៉ុន្តែបញ្ហា​ទាំងនេះ​អាចកើតឡើង​ចំពោះ​មនុស្ស​ដែលមាន​អាយុក្មេង​ជាងវ័យ។ ការឈឺចាប់​នៅក្នុងសន្លាក់​នេះត្រូវ​បានបង្កឡើង​ដោយសារ​ការរបួស, បាក់ឆ្អឹង, លើក​របស់ធ្ងន់, ជំងឺរលាកសន្លាក់ និង​ឈឺសន្លាក់​ឆ្អឹង។ វាអាចកើ​តមានឡើង​ខណៈដែលអ្នកកំពុងដេក។
 
ប្រើរូបមន្តនេះ ការឈឺសន្លាក់នឹងបាត់ក្នុងរយៈពេល ១ថ្ងៃ!
ប្រសិនបើអ្នក​ត្រូវបានទទួលរង​ពីការឈឺចាប់​​សន្លាក សូមព្យាយាមទទួលយកដំណោះស្រាយខាងក្រោមនៅ​ក្នុងគោលបំ​ណង​ដើម្បីធ្វើការព្យាបាល និងកាត់បន្ថយ​វាបាន។ រូបមន្ត​ដ៏អស្ចារ្យនេះ​មានប្រភព​មកពីសៀវភៅ​វេជ្ជសាស្ត្របុរាណ​របស់ប្រទេសរុស្ស៊ី ដែលបាន​ផ្ដល់អត្ថប្រយោជន៍​អស្ចារ្យ។ វាត្រូវ​បានពឹងផ្អែក​ទៅលើ​គ្រឿងផ្សំ​សាមញ្ញ​ដែលអាច​រកឃើញ​នៅក្នុង​ផ្ទះបាយ​ជារៀងរាល់ថ្ងៃ​។
គ្រឿងផ្សំ៖
- ម្សៅដុតនំ (Baking soda)
- ទឹកឃ្មុំ
- ម្សៅ (Hot mustard)
- អំបិល
តើធ្វើដូចម្ដេច​ដើម្បីរៀបចំ៖
ចូរដាក់គ្រឿងផ្សំ​ទាំងអស់​នៅក្នុងចា​ន ឬកែរថ្មមួយ ហើយកូររហូត​រលាយបញ្ចូលគ្នាឲ្យបាន​ត្រឹមត្រូវ។ សូមប្រាកដ​ថា អ្នកត្រូវ​ប្រើល្បាយ ១ ស្លាបព្រាកាហ្វេ​ជាមួយ​ថង់ប្លាស្ទិច​នៅពេល​ចាប់ផ្ដើម​ធ្វើការអ​នុវត្ត​ដំណោះស្រាយ​មួយនេះ។
ការប្រើប្រាស់៖
អនុវត្តល្បាយនេះ​នៅលើតំបន់​ដែលមានការឈឺចាប់​ ហើយគ្របដណ្ដប់​វាជាមួយនឹង​ថង់ប្លាស្ទិច រួចរុំវាជាមួយក្រណាត់ ឬកន្សែង តែមិនត្រូវ​ចងរឹតតឹងពេកទេ។ អនុញ្ញាត​ឲ្យវា​ធ្វើសកម្មភាព​សម្រាប់ ១-២ ម៉ោង។ វាត្រូវបានផ្ដល់អ​នុសាសន៍ឲ្យធ្វើការព្យាបាល​មុនពេលចូ​លគេង ព្រោះនៅពេល​គេងអ្នក​មិនបានផ្លាស់ប្ដូរ​ចលនាសន្លាក់​របស់អ្នក។ នៅពេល​ព្រឹក ត្រូវ​លាងសម្អាត​វាចេញ​ជាមួយ​ទឹកត្រជាក់ជាការស្រេច៕
ដោយ៖ Brugn
ប្រភព៖ healthonlinecentral

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ប្រើរូបមន្តនេះ ការឈឺសន្លាក់នឹងបាត់ក្នុងរយៈពេល ១ថ្ងៃ!