ប្លន់​ទៀត​ហើយ​! យប់មិញ​យក​ម៉ូតូ C125 នៅ​បឹង​ទំពុន

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់ ​ត្រូវ​ក្រុម​ចោរ​៤​នាក់ កាប់​ភ្ល​ន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម ​សេ​១២៥​មួយ​គ្រឿង​ បាន​សម្រេច ដោយ​ប្រជា​ពល​រដ្ឋ​ ដេញចាប់​បាន​ជនសង្ស័យ​ម្នាក់ និង​៣​នាក់​ទៀត ​រត់គេច​ខ្លួន​បាត់ តែ​អស់​រយៈពេល​មួយ​ម៉ោង​ហើយ គ្មាន​ឃើញ​សមត្ថកិច្ច​ណា​ មក​អើត​កន្លែង​កើតហេតុ​នោះ​ទេ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៩ មក​រា ២០១៦ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៣៧១ ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ញ៉ែ​ម សំរុង អាយុ​២១​ឆ្នាំ ជា​អ្នកលក់​ទឹក​សុទ្ធ រស់នៅ​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បា​អំពៅ​។ រីឯ​សង្ស័យ​ដែល​ចាប់ខ្លួន​បាន​ឈ្មោះ​ពី កា អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​ម្ដុំ​រោងចក្រ​ស៊ី​ឡា​ង​ហួរ មុខរបរ​មិន​ពិតប្រាកដ ។

ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ចូល​លេង​ក្លិប​ឌឹ មីង បន្ទាប់​មក​ពួក​គេ ​បាន​ចេញពី​ក្លិប​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រឹ​ម​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ដោយ​ធ្វើ​ដំណើរ​ តាម​បណ្ដោយ​ផ្លូវ​៣៧១ ទើបតែ​ចេញពី​ក្លិប​ឌឹ មីង គ្រាន់តែ​ចេញ​ពី​ក្លឹ​ប ​បាន​ប្រហែល​បាន​ជាង​២០​ម៉ែត្រ ក៏​លេចមុខ​ក្រុម​ចោរ​៤​នាក់​ បាន​ស្ទាក់ និង​ធាក់​ផ្ដួល​ចុះ​មក​វាយ​ថែម​ទៀត និង​លើកយក​ម៉ូតូ​ ជិះ​រត់គេច​ខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​ដេញចាប់​បាន​១​នាក់ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​កងរាជអាវុធហត្ថ បាន​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ រង់ចាំ​ថ្ងៃ​ទី​១៩ មក​រា ទៅ​ដាក់​ពាក្យបណ្តឹង។

ប្លន់​ទៀត​ហើយ​! យប់មិញ​យក​ម៉ូតូ C125 នៅ​បឹង​ទំពុន
ប្លន់​ទៀត​ហើយ​! យប់មិញ​យក​ម៉ូតូ C125 នៅ​បឹង​ទំពុន
ប្លន់​ទៀត​ហើយ​! យប់មិញ​យក​ម៉ូតូ C125 នៅ​បឹង​ទំពុន
ប្លន់​ទៀត​ហើយ​! យប់មិញ​យក​ម៉ូតូ C125 នៅ​បឹង​ទំពុន
ប្លន់​ទៀត​ហើយ​! យប់មិញ​យក​ម៉ូតូ C125 នៅ​បឹង​ទំពុន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត