សមត្ថកិច្ច​ផ្ទុះអាវុធ​២​គ្រាប់ ខណៈ​តាម​ចាប់​ចោរឆក់​កាបូប​២​នាក់ ក្នុង​ចំណោម​៤​នាក់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ​ក្នុង​ចំណោម​៤​នាក់ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​១ សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​រាជធានី​ភ្នំពេញ​ ចាប់ខ្លួន​បាន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប ​ឡេ​ប​ថប​របស់​ជនជាតិ​ចិន​ម្នាក់ ​កំពុង​ជិះ​ម៉ូតូ​កង់​៣ ក្នុង​នោះ​​ជនសង្ស័យ ​បាន​តដៃ​ជាមួយ​កម្លាំង​​សមត្ថកិច្ច ​ក៏​ត្រូវ​កម្លាំង​បាន​ផ្ទុះអាវុធ​២​គ្រាប់​ដើម្បី​បង្ក្រាប តែ​មិន​បណ្តាល​ឱ្យ​រង​របួស​នោះ​ទេ ។

ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​០៣ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៩ មក​រា ២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​៣១០ កែង​ផ្លូវ​៥១ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​សុខ ចំរើន អាយុ​២៧​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ហេង តារា អាយុ​២២​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត អត់​ស្លាក​លេខ​ធ្វើ​សកម្មភាព ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ ​កំពុង​ត្រូវ​បាន​សាកសួរ​នៅ​ប៉ុស្តិ៍​បឹង​កេងកង​១ ។ គួរ​រំលឹក​ថា ជនសង្ស័យ​ទាំង​២​នាក់ ​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ ពី​ស្ត្រី​ម្នាក់​ទៀត​បាន​សម្រេច ខណៈ​ស្ត្រី​រូប​នោះ​ដើរ​ឆ្លងផ្លូវ កាលពី​ម៉ោងជាង​១២​ថ្ងៃ​ដដែល​នេះ ។

សមត្ថកិច្ច​ផ្ទុះអាវុធ​២​គ្រាប់ ខណៈ​តាម​ចាប់​ចោរឆក់​កាបូប​២​នាក់ ក្នុង​ចំណោម​៤​នាក់
សមត្ថកិច្ច​ផ្ទុះអាវុធ​២​គ្រាប់ ខណៈ​តាម​ចាប់​ចោរឆក់​កាបូប​២​នាក់ ក្នុង​ចំណោម​៤​នាក់
សមត្ថកិច្ច​ផ្ទុះអាវុធ​២​គ្រាប់ ខណៈ​តាម​ចាប់​ចោរឆក់​កាបូប​២​នាក់ ក្នុង​ចំណោម​៤​នាក់
សមត្ថកិច្ច​ផ្ទុះអាវុធ​២​គ្រាប់ ខណៈ​តាម​ចាប់​ចោរឆក់​កាបូប​២​នាក់ ក្នុង​ចំណោម​៤​នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត