រឿង ៧យ៉ាងដែលធ្វើឲ្យភរិយារបស់អ្នកខឹង

មានស្វាមី​ជាច្រើនចូលចិត្តធ្វើរឿង​តូចតាច​ឲ្យភរិយា​ខឹងរហូត​ដល់ក្លាយ​ជារឿងធំ ព្រោះពួកគេគិត​ថា ញ៉េះញ៉ោះអាចជួយ​រក្សាចំណង​ស្នេហាបានល្អ។ ពួកគេចូល​ចិត្តដើរចេញ ពេល​ភរិយា​ខឹង ហើយរីករាយ​នឹងប្រើល្បិច​តិចតួច​លេង​ជាមួយភរិយា។ តែទោះបីជា​យ៉ាងណា ភរិយាក៏​សារភាពថា វាជារឿង​មួយរ៉ូមែនទិច​ខ្លាំងបំផុត នៅពេល​ស្វាមីពួកគេ​មក​លួងលោម​នៅ​ពេល​ក្រោយ។
 
រឿង ៧យ៉ាងដែលធ្វើឲ្យភរិយារបស់អ្នកខឹង
តែមានស្វាមីមួយ​ចំនួនមិនបាន​ដឹងថា ការមានបំណង​ល្អបន្តិចបន្តួចក៏ធ្វើ​ឲ្យ​ភរិយា​ខឹងបាន​ដែរ។ ប្រសិនបើអ្នក​ជួយការងារ​ផ្ទះរបស់នាង នេះជាបញ្ហា ព្រោះនាង​គិតថា អ្នក​នឹង​ធ្វើឲ្យ​រញ៉េរញ៉ៃ។ ហើយប្រសិនបើអ្នក​មិនជួយនាងទេ នាងនឹងគិត​ថា អ្នកមិនខ្វល់​ពីនាង។ តើត្រូវធ្វើដូច​ម្តេច? មិនចាំបាច់​ធ្វើអ្វីទាំងអស់ គ្រាន់តែ​ដឹងពីរឿងរ៉ាវ ៧យ៉ាង​ខាងក្រោម ហើយ​គិតមើល​ថា តើអ្នក​គួរតែបានធ្វើរឿងបែបនេះ​ ឬក៏អត់ ៖
១. ប្រៀបធៀប​នឹងម្តាយរបស់អ្នក
"អូនពូកែធ្វើម្ហូប​មែន…តែមិនឆ្ងាញ់ដូចម្តាយ​របស់បងសោះ” ការធ្វើបែបនេះនឹង​ធ្វើឲ្យនាង​ខឹងកាន់តែខ្លាំង​ឡើង។ ហេតុនេះ សូមកុំនិយាយ​រឿងបែបនេះ​ដដែលៗ​ញឹកញាប់។ គ្មានអ្វី​អាច​ហាមឃាត់​នាង​បានឡើយ ប្រសិនបើ​នាង​ប្រកាស​សង្គ្រាម​ក្នុង​ផ្ទះបាយ។
២. ប្រៀបធៀប​នឹង​មនុស្សស្រីដទៃ
តើអ្នកចង់ធ្វើឲ្យភរិយារបស់​អ្នកប្រច័ណ្ឌ​មែនទេ? សរសើរភរិយាមិត្តភក្តិ ឬមនុស្សស្រី​ដទៃនៅ​ចំពោះមុខនាង។ ដំបូង នាងនឹង​ចងចិញ្ចើម​ដាក់អ្នក បន្ទាប់មក​សំឡក់ដាក់អ្នក ហើយ​នាង​នឹង​រកវិធីមកធ្វើបាប​អ្នកវិញ។
៣. ឆក់យក​តេឡេបញ្ជា
វាជារឿងមួយ​ពិបាកធ្វើណាស់ តែប្រសិនបើអ្នក​អាចធ្វើវា​បាន អ្នកជា​មនុស្ស​អស្ចារ្យ។ ប្តូរប៉ុស្តិ៍ នៅពេល​ដល់ឈុតល្អមើល។ អ្នកមិន​អាចស្រមៃមើលថា តើនាង​ខឹងនឹង​អ្នក​យ៉ាង​ណា​ទេ។ នាងអាច​វៃដណ្តើម​យកតេឡេពី​អ្នកវិញ ហើយអ្នក​អាចមាន​ឱកាស​បានឱបនាង។
៤. មិនចេះទុកដាក់​របស់ឲ្យ​មាន​សណ្តាប់ធ្នាប់
អ្នកមិនចាំបាច់​ត្រូវធ្វើរឿង​អ្វីផ្សេង ដើម្បីធ្វើឲ្យនាងខឹ​ងខ្លាំង​នឹងអ្នកទេ។ គ្រាន់តែ​ដាក់កន្សែងជូតខ្លួន​សើមនៅ​លើគ្រែ ឬទុកស្រោម​ជើង និងលីអូរបស់​អ្នក​នៅលើឥដ្ឋ។
៥. បង្កើតភាព​រញ៉េរញ៉ៃ
តើអ្នកមិនចូលចិត្តញ៉ាំតែ​ជារៀងរាល់​ព្រឹកទេ​មែនទេ? គ្រាន់តែ​បង្កើតភា​ពរញ៉េរញ៉ៃ​នៅក្នុង​ផ្ទះបាយ។ ធ្វើកំពប់ទឹកដោះគោពេញលើ​ចង្ក្រានហ្គាស, ទុកស្លាបព្រា​ចោល​មិនលាង​នៅក្នុង​បាសាំង ហើយ​ទុកកាក​តែនៅក្នុង​ប៉ាន់។ នាងនឹង​មិនឲ្យអ្នក​ធ្វើបែបនេះ​ម្តងទៀត​ឡើយ។
៦. មិនអើពើ​នឹងនាង
ឲ្យនាងនិយាយ ហើយមិន​ចាំបាច់បញ្ឈប់​នាងទេ។ តែត្រូវធ្វើចិត្ត​របស់អ្នកឲ្យ​ស្រស់ស្រាយ។ ប្រសិនបើនាង​កំពុងនិយាយពី​គ្រឿងអលង្ការថ្មី អ្នកអាច​គិតដល់​បញ្ហា​ប្រទេស​ជាតិធ្ងន់ធ្ងរ​ណាមួយ។ ហើយនៅពេល​នាងឈប់​និយាយ អ្នក​ឆ្លើយទៅ​នាងថា "អីគេ?”។
៧. កុំសារភាព​កំហុសរបស់អ្នក
កុំសារភាពកំហុសរបស់​អ្នក បើទោះបីជាអ្នក​មានកំហុសណា​មួយក៏ដោយ។ គ្រាន់តែ​បន្តជម្លោះ ហើយ​ធ្វើឲ្យ​នាងខឹង៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រឿង ៧យ៉ាងដែលធ្វើឲ្យភរិយារបស់អ្នកខឹង