ថ្នា​ក់​ដឹ​ក​នាំ​ខេ​ត្ត​ប៉ៃ​លិ​ន​ចុះ​សា​ក​សួរ​សុ​ខ​ទុ​ក្ខ និ​ង​នាំ​យ​ក​​សំ​ភា​រៈ ព្រ​ម​ទាំ​ង​ថ​វិ​កា​ទៅ​ចែ​ក​ជូន​ដ​ល់​ប្រ​ជា​ព​ល​រដ្ឋ​ខ្វះ​ស្បៀ​ង​ចំ​នួ​ន ៣​១​គ្រួ​សា​រ​

ខេត្តប៉ៃលិន៖ថ្ងៃ​ទី ១៩ ខែ មករា ឆ្នាំ ២០១៦ លោ​ក​ជំ​ទា​វ គ​ង់ស្តី កើ​ត​សុ​ធា លោក​ជំ​ទា​វ ជា លា​ប​ អ​ភិ​បា​ល​រ​ង​ខេ​ត្ត​ប៉ៃ​លិ​ន រួម​ដំ​ណើ​រ​ដោ​យ​ក្រុ​ម​កា​រ​ងា​រ​ជា​ច្រើ​ន​នា​ក់​ទៀ​ត បា​ន​ចុះ​សា​ក​សួ​រ​សុ​ខ​ទុ​ក្ខ និ​ង​នាំ​យ​ក​សំ​ភា​រៈ​ ព្រ​ម​ទាំ​ង​ថ​វិ​កា ទៅ​ចែ​ក​ជូ​ន​ដ​ល់​ប​ង​ប្អូ​ន​ប្រ​ជា​ព​ល​រដ្ឋ​ដែ​ល​ខ្វះ​ខា​ត​ស្បៀ​ង​ចំ​នួ​ន ៣១​គ្រួសារ ស្ថិ​ត​នៅ​ភូ​មិ​ក្រ​ចា​ប់​លើ​ ស​ង្កាត់​អូ​រ​តា​វ៉ៅ​ ក្រុ​ង​ប៉ៃ​លិ​ន ខេ​ត្ត​ប៉ៃ​លិ​ន​។ លោកជំទាវ ជា លាប អភិបាលរងខេត្តប៉ៃលិនបានលើកឡើងថា កន្ល​ង​ម​ក​ថ្នា​ក់​ដឹ​ក​នាំ​ខេ​ត្ត​ប៉ៃ​លិ​ន​តែ​ង​តែ​ចុះ​សា​ក​សួ​រ​សុ​ខ​ទុ​ក្ខ​ និង គិតគូរការលំបាក របស់បងប្អូនប្រជាពល​រដ្ឋនៅទូទាំងខេត្ត ដោ​យ​បា​ន​ស​ហ​ការ​ជា​មួ​យ​អា​ជ្ញា​ធ​រ​មូ​ល​ដ្ឋា​ន​ស្រ​ង់​ឈ្មោះគ្រួសារប្រជាពល​រដ្ឋដែលខ្វះខាតស្បៀង ដើម្បី​នាំយក​ ថវិកា សំភារៈគ្រឿងឧបភោគ បរិភោគ ដើ​ម្បី​ចែ​កជូនបងប្អូនបានទាន់ពេលវេលា ដោយ​មិ​ន​អោ​យ​ប្រ​ជា​ព​ល​រដ្ឋ​ណា​ម្នា​ក់​ដា​ច់​បា​យ​ស្លា​ប់​មិ​ន​បា​ន​ដឹ​ង​នោះ​ទេ។​ ជាក់ស្តែងនាពេលនេះ គ្រាន់តែទទួលដំណឹងអាជ្ញាធរថ្នាក់មូលដ្ឋានភ្លាម  ឯកឧត្តម កើត សុធា អភិ​បា​ល​នៃ​គ​ណៈ​អ​ភិ​បា​ល​ខេ​ត្ត​ប៉ៃ​លិ​ន បានចាត់តាំងក្រុមការងារ ថ្នាក់ដឹកនាំខេត្តនាំយក សំភារៈ ថ​វិ​កា​ទៅ​ចែ​ក​ជូ​ន​ដ​ល់​លំ​នៅ​ដ្ឋា​ន​រ​បស់​បងប្អូនភ្លាម បើទោះបីសំភារៈទាំងនេះមិនអាចឆ្លើយតបការខ្វះខាតគ្រប់ពេលក៏ពិតមែន តែ​វា​អា​ច​ជួ​យ​ដោះ​ស្រា​យ ជីវភាពបងប្អូនបានកំរិតផងដែរ។  លោកជំទាវបានផ្តាំ​ផ្ញើ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ត្រូវតែចេះថែរក្សាអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ដោ​យរ​ស់​នៅ​ស្អាត ហូបស្អាត ដើម្បី​បញ្ចៀស​កុំឲ្យ​មាន​ជំងឺ​ឆ្លង​ផ្សេ​ងៗ​ […]