ស្តែងពេកហើយ! កាមេរ៉ាសុវត្ថិភាពមួយ ថតជាប់រូបរាងព្រលឹងខ្មោចស្រី កំពុងដើរតាមផ្លូវ (មានវីដេអូ)

ម៉ាឡេស៊ី៖ វីដេអូកាមេរ៉ាសុវត្ថិភាពមួយ បានថតជាប់រូបភាព គួរឲ្យតក់ស្លុតម្យ៉ាង ហាក់ដូចជារូបរាងព្រលឹងខ្មោច មនុស្សស្រី ដែលគួរឲ្យខ្លាច ដើរតាមដងផ្លូវ កំពុងតែល្បីខ្លាំងក្នុងប្រព័ន្ធអ៊ិនធើណេត។

តាមរយៈឃ្លីបវីដេអូខាងក្រោម ទើបតែបង្ហោះ នៅថ្ងៃទី១៩ មករានេះ ដែលមានទីតាំងស្ថិតនៅត្រង់ ចំណតឡានមួយ ក្នុងសង្កាត់ Sibu ទីក្រុង Sarawak ប្រទេសម៉ាឡេស៊ី បានបង្ហាញឲ្យឃើញពី​ រូបរាងរបស់ព្រលឹងខ្មោចមនុស្សស្រី រាងស្គមម្នាក់ ស្លៀកសម្លៀកបំពាក់ពណ៌ស ជាមួយភ្នែកមានពន្លឺ ដែលលេចរូបរាងចេញពីផ្ទៃខាងក្រោមនៃអេក្រង់ កាមេរ៉ាសុវត្ថិភាព ដោយដើរខ្លួនរេទៅរេមក ជាមួយនឹងដៃលាតត្រដាង ហើយក៏បាត់ខ្លួន នៅខាងក្រោយជញ្ជាំង។ តែក្រោយមក នាងក៏បានបង្ហាញខ្លួនសារជាថ្មី ដាក់កាមេរ៉ា ហើយក៏បាត់ខ្លួនម្តងទៀត៕

តោះ! ចង់ដឹងច្បាស់ថា រូបភាពនោះគួរឲ្យភ័យខ្លាចយ៉ាងណានោះ សូមទស្សនាឃ្លីបវីដេអូខាងក្រោមនេះ៖

ស្តែងពេកហើយ! កាមេរ៉ាសុវត្ថិភាពមួយ ថតជាប់រូបរាងព្រលឹងខ្មោចស្រី កំពុងដើរតាមផ្លូវ (មានវីដេអូ)
រូបភាពរបស់ព្រលឹងខ្មោចមនុស្សស្រីនោះ

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រូបភាពដែលឃើញនៅក្នុងឃ្លីបវីដេអូមួយនេះដែរ?

ប្រភព៖

ដោយ ឌី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត