​ឡៅ ស៊ីណាត លើក​ដៃ​សំពះ​​សុំ​ជំនួយ​​ព្យាបាល​បាក់​ជើង ខណៈ​ប្រពន្ធ​កូន​​ខ្ចី​​

​ឡៅ ស៊ីណាត លើក​ដៃ​សំពះ​​សុំ​ជំនួយ​​ព្យាបាល​បាក់​ជើង ខណៈ​ប្រពន្ធ​កូន​​ខ្ចី​​

​ឡៅ​ ស៊ីណាត បាន​​បង្ខំ​ចិត្ត​ស្រែក​រក​ជំនួយ​ពី​​សប្បុរស​ជន​ដើម្បី​ព្យាបាល​​របួស​បាក់​​​ឆ្អឹង​​​ជើង​ខាង​ឆ្វេង ក្រោយ​ដឹង​ថា​ខ្លួន​មិន​អាច​ឡើង​សង្វៀន​យ៉ាង​ហោច​ណាស់​១ឆ្នាំ​ ហើយ​ប្រពន្ធ​​ក៏​ទើប​មាន​​កូន​ខ្ចី​​ថែម​ទៀត​​ដែល​​មិន​​អាច​​ប្រកប​ការងារ​បាន។

 

 ​ឡៅ ស៊ីណាត លើក​ដៃ​សំពះ​​សុំ​ជំនួយ​​ព្យាបាល​បាក់​ជើង ខណៈ​ប្រពន្ធ​កូន​​ខ្ចី​​

កីឡាករ ឡៅ ស៊ីណាត (​ប្រកួត​កន្លង​មក​)

 

​ខ្លា​ចាស់​ ឡៅ ស៊ីណាត បាន​ឲ្យ​ដឹង​ថា ​​​​​រូប​គេ​មិន​អាច​ឡើង​ប្រកួត​រហូត​១​ឆ្នាំ​ ​ស្រប​ពេល​​ប្រពន្ធ​កូន​ខ្ចី​​ ដូច​នេះ​​គ្មាន​ចំណូល​ចូល​គ្រួសារ​ ​ហើយ​របួស​ក៏​ត្រូវ​ការ​ថ្នាំ​ព្យាបាល​​រហូត​ដល់​ជា​សះស្បើយ។ ការ​ប្រកាស​សុំ​ជំនួយ​នេះ​​ដើម្បី​អាច​មាន​លទ្ធភាព​​ទុក​សម្រាប់​ព្យាបាល​​របួស​ និង​ផ្គត់​ផ្គង់​គ្រួសារ​បន្តិចបន្តួច​​ប៉ុណ្ណោះ។

 

កីឡាករ​រូប​នេះ​​បាន​និយាយ​ថា ៖«​ជីវភាព​ខ្ញុំ​ក្រ​ ​ប្រពន្ធ​កូន​ខ្ចី​ទៀត​ ​របួស​នេះ​​ត្រូវ​ការ​ថ្នាំ​លេប​​រយៈ​ពេល​យូរ​ ពិត​ណាស់​ខ្ញុំ​​ពិបាក​ណាស់ ​បើ​មិន​សុំ​ជំនួយ​ មិន​ដឹង​ថា ​​បាន​ប្រាក់​ពី​ណា​ព្យាបាល​បន្ត​​ទេ»។ ​ទន្ទឹម​នឹង​នោះ​ដែរ​ខាង​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ នឹង​ចេញ​ថ្លៃ​ព្យាបាល​ទាំង​ស្រុង​​រាល់​ការ​ចំណាយ​នៅ​មន្ទីរពេទ្យ។ ស៊ីណាត ​បាន​បញ្ជាក់​បន្ថែម​។

 

​​​​​​​​ឡៅ ស៊ីណាត ​បាន​រង​របួស​បាក់​ជើង​ឆ្វេង​​​ ក្នុង​ការ​​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​កម្ពុជា-​ថៃ​នៅ​បាយ័ន​បឹង​ស្នោរ ​កាល​ពី​ថ្ងៃ​អាទិត្យ​​ ទី​១៧ ខែ​មករា ឆ្នាំ​២០១៦៕

 

​ឡៅ ស៊ីណាត លើក​ដៃ​សំពះ​​សុំ​ជំនួយ​​ព្យាបាល​បាក់​ជើង ខណៈ​ប្រពន្ធ​កូន​​ខ្ចី​​ឡៅ ស៊ីណាត លើក​ដៃ​សុំ​​ជំនួយក្នុង​មន្ទីរពេទ្យ​​(រូប​ថត​៖ ផ្ដល់​ឲ្យ​)​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​