កុមារ​អ៊ីរ៉ាក់ ធ្វើ​អាវ​ឈ្មោះ​​ Messi ដោយ​ថង់​​ប្លាស្ទិក

កុមារ​អ៊ីរ៉ាក់ ធ្វើ​អាវ​ឈ្មោះ​​ Messi ដោយ​ថង់​​ប្លាស្ទិក

​រូបភាព​១​សន្លឹក ​របស់​ក្មេង​ប្រុស​ម្នាក់​ ​ដែល​ពាក់​​ថង់​​​ប្លាស្ទិក​ចាស់ មាន​សរសេរ​ឈ្មោះ​ “Messi” ​និង​លេខ​១០ ​នៅ​លើ​ខ្នង​របស់​គេ ​​បាន​ធ្វើ​ឲ្យ​អ្នក​ស្នេហា​បាល់ទាត់​​លើ​អ៊ីនធឺណិត​ជា​ច្រើន​​ចាប់​អារម្មណ៍ និង​អាណិតអាសូរ។

 

កុមារ​អ៊ីរ៉ាក់ ធ្វើ​អាវ​ឈ្មោះ​​ Messi ដោយ​ថង់​​ប្លាស្ទិក

 

​កុមារា​ម្នាក់​នោះ ​គេ​ជឿ​ថា​​រស់​នៅ​ទីក្រុង​ Dohuk ​ដែល​ជា​ទីក្រុង​មួយ​ហែកហួរ​ដោយ​សង្គ្រាម នៃ​ប្រទេស​អ៊ីរ៉ាក់។ បន្ទាប់​ពី​ឃើញ​រូប​ភាព​នេះ មាន​មនុស្ស​ជា​ច្រើន​​ចង់​ស្វែង​រក​ក្មេង​ម្នាក់​នេះ ដើម្បី​ជួយ​ឲ្យ​រូប​គេ​ទទួល​បាន​អាវ​ពិត​ប្រាកដ​ពាក់។

 

​គណនី Twitter របស់​ Fan Messi ម្នាក់​ ​បាន​លើក​ឡើង​ថា ក្រុម​របស់​តារា​ក្លិប​ Barcelona ​ពិត​ជា​ក្ដុកក្ដួល​ខ្លាំង​ណាស់ និង​សង្ឃឹម​ថា​​​អាច​រក​ឃើញ​ក្មេង​ម្នាក់​នេះ ​ដើម្បី​អាច​​​រៀបចំ​អ្វី​ៗ ជួយ​ដល់​គាត់៕

 

កុមារ​អ៊ីរ៉ាក់ ធ្វើ​អាវ​ឈ្មោះ​​ Messi ដោយ​ថង់​​ប្លាស្ទិក

 

កុមារ​អ៊ីរ៉ាក់ ធ្វើ​អាវ​ឈ្មោះ​​ Messi ដោយ​ថង់​​ប្លាស្ទិក

 

-ចុចអាន៖ Leo Messi ប្រាប់​​​មូលហេតុ​សុំទោស​​​អ្នក​គាំទ្រ River Plate

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bleacherreports