Everton ទារ Man Utd ​៩១លាន​ដុល្លារ ​បើ​ចង់​បាន Lukaku


Everton ទារ Man Utd ​៩១លាន​ដុល្លារ ​បើ​ចង់​បាន Lukaku

ក្រុម Everton បាន​ដំឡើង​ថ្លៃ​តារា​ជើង​ស៊ុត​របស់​ខ្លួន Romelu Lukaku កប់​ពពក ​ប្រមាណ ៦៤លាន​ផោន​ (ជាង​៩១លាន​ដុល្លារ) បើសិន​ជា Manchester United ពិត​ជា​ចង់​ទិញ​មែន​នោះ។

 

ការ​ដំឡើង​ថ្លៃ​នេះ​ដោយសារ​ក្រុម​ដែល​មាន​រហស្សនាម​ថា The Toffees ចង់​រក្សា​ទុក​ខ្សែ​ប្រយុទ្ធ​ស្បែក​ខ្មៅ​វ័យ ២២ឆ្នាំ បន្ទាប់​ពី​​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​រដូវកាល​នេះ។ ក្រៅពី Man Utd នៅ​មានបណ្តា​ក្លិប​ធំ​ៗ​មួយ​ចំនួន​ទៀត ​ចង់​បាន Lukaku ដែរ ដូ​ចជា​ Real Madrid, Paris Saint-Germain, Manchester City និង Chelsea ជាដើម។

 

Everton ទារ Man Utd ​៩១លាន​ដុល្លារ ​បើ​ចង់​បាន Lukaku

 

ខ្សែ​ប្រយុទ្ធ​បែលហ្សិក​រូប​នេះ ត្រូវ Everton ទិញ​ដាច់​ពី Chelsea ក្នុង​តម្លៃ​​កំណត់ត្រា​ក្លឹប ២៨លាន​ផោន ​នៅ​ឆ្នាំ២០១៤ ​ហើយ​រដូវកាល​នេះ​គេ​ស៊ុត​បញ្ចូល​ទី​១៩គ្រាប់ហើយ​នៅ​គ្រប់​កម្មវិធី​ប្រកួត។

 

Lukaku ធ្លាប់​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​លេង​នៅ​ក្លិប​កម្រិត Champions League តែ​យ៉ាង​ណា​ក្ដី​ Everton ដែល​ស្ថិត​នៅ​លេខ១១​ក្នុង​តារាង​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​កំពុង​ព្យាយាម​ធ្វើ​យ៉ាងណា​រក្សា​ទុក​រូបគេឲ្យ​បន្ត​នៅ​ទឹកដី Goodison Park តទៅ​ទៀត៕

 

ចុចអាន៖ ក្លិប​​ជប៉ុន​ FC Tokyo ​ចង់​បាន​ Superstar របស់​ថៃ​ Messi Jay

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ thesun