Busquets ​ថា​គូ​ប្រជែង​ធំ​របស់​ Barca មិន​មែន​ Real ទេ


Busquets ​ថា​គូ​ប្រជែង​ធំ​របស់​ Barca មិន​មែន​ Real ទេ

Sergio Busquets ​ខ្សែ​បម្រើ​ក្រុម​ FC Barcelona ​បាន​លើក​ឡើង​ថា​ Real Madrid មិន​មែន​ជា​គូ​ប្រជែង​ធំ​របស់​​ក្រុម​អ្នក​មាន​បុណ្យ​ទេ ​ហើយ​​គូ​ប្រជែង​ធំ​ពិត​ប្រាកដ​​នៅ​ La Liga​ របស់​ Barca គឺ​ក្រុម​ Atletico Madrid។

 

Busquets ​ថា​គូ​ប្រជែង​ធំ​របស់​ Barca មិន​មែន​ Real ទេ

Busquets ​ក្រុម​ FC Barcelona (ឆ្វេង) និង​ Cristiano Ronaldo របស់​ Real

 

​​ក្រុម​របស់​លោក​ Diego Simeone ​កំពុង​ឈរ​កំពូល​តារាង​ La Liga ​បន្ទាប់​ពី​ប្រកួត​បាន​២០​ដង​កន្លង​មក​នេះ ប៉ុន្តែ​​ Barca នឹង​អាច​ឡើង​កំពូល​តារាង​វិញ បើ​ពួកគេ​អាច​ឈ្នះ​១​ប្រកួត ដែល​សល់​ក្នុង​ដៃ​ ខណៈ​ដែល​ Real របស់​អ្នកចាត់ការ​ Zinedine Zidane ​មាន​គម្លាត​៤​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង។

 

Busquets ​ជឿ​ថា Atletico ​អាច​នឹង​រក្សា​ភាព​ខ្លាំង រហូត​អាច​លើក​ពាន​ La Liga ដូច​កាល​ឆ្នាំ​២០១៤ ​ហើយ​រូប​គេ​ យល់​ថា​ក្រុម​នេះ​គ្រោះ​ថ្នាក់​សម្រាប់​ Barca ជាង​ Real Madrid ទៀត។

 

​​​ខ្សែ​បម្រើ​អេស្ប៉ាញ វ័យ​២៧​ឆ្នាំ បាន​ប្រាប់​ដល់​ Sport ថា៖ “ឥឡូវ​នេះ​ អ្នក​​អាច​និយាយ​បាន​ថា Atletico ​គឺ​ខ្លាំង​ជាង​ Real Madrid។ គ្រប់​គ្នា​ ជឿ​ថា​ពួកគេ​នឹង​អាច​ប្រយុទ្ធ​ដើម្បី​លើក​ពាន។ ពួកគេ​កាន់​តែ​ល្អ​ឡើងៗ ពួកគេ​មាន​កីឡាករ​ល្អៗ​ច្រើន ហើយ​ពួកគេ​នឹង​អាច​ឈរ​កំពូល​តារាង​ រហូត​ដល់​ចប់​រដូវ​កាល”៕

 

-ចុចអាន៖ Barca ចូល​រួម​ប្រជែង​ Real & Man Utd ចង់​បាន​ Hazard

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ goal