រឿងរ៉ាវ​ប្រទាំង​ប្រទើស​រវាង​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​ និង​ទស្សនៈ​លោក​វេជ្ជបណ្ឌិត​ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ ដែល​ថា​ “​ពេទ្យ​ខ្មែរ​អាក្រក់​៩”​ ត្រូវ​បាន​បញ្ចប់​

​រឿងរ៉ាវ​ប្រទាំង​ប្រទើស​រវាង​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ ដែល​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​ឯកឧត្តម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ ធា​ គ្រុយ​ ប្រធាន​គណៈ​គ្រូពេទ្យ​កម្ពុជា​ និង​ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ ជាមួយ​លោក​វេជ្ជបណ្ឌិត​ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ នាយក​ក្រុមហ៊ុន​ Mengly​ J.Quach​ Holding​ និង​ជា​ថៅកែ​វិទ្យាស្ថាន​អន្តរទ្វីប​អា​មេ​រិ​កាំ​ង​(AIS)​ ទទួល​បាន​ចំណេះដឹង​ខាង​វិជ្ជាពេទ្យ​កម្រិត​ថ្នាក់​វេជ្ជបណ្ឌិត​ពី​សហរដ្ឋអាមេរិក​ ដោយ​កើន​កំ​ដៅ​អស់​រយៈពេល​ជាង​១០​ថ្ងៃ​នោះ​ ឥឡូវនេះ​ត្រូវ​បាន​បញ្ចប់​ហើយ​ បន្ទាប់​ពី​លោក​វេជ្ជបណ្ឌិត​ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ បាន​ធ្វើ​លិខិត​ជា​លាយលក្ខណ៍អក្សរ​ ចុះ​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ម្សិលមិញ​ ឆ្លើយ​តប​ជូន​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ ពាក់ព័ន្ធ​នឹង​ពាក្យ​ដែល​ថា​ "​ពេទ្យ​ស្រុក​ខ្មែរ​អាក្រក់​៩"​ និង​បន្ទាប់​ពី​មានការ​គំរាម​លើ​វិជ្ជាជីវៈ​ផ្ទាល់ខ្លួន​របស់​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ម៉េ​ង​លី​ ពី​សំណាក់​គណៈ​គ្រូពេទ្យ​កម្ពុជា​រួច​មក​ ។​

​កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ម្សិលមិញ​ យោង​តាម​លិខិត​លាយលក្ខណ៍អក្សរ​របស់​លោក​វេជ្ជបណ្ឌិត​ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ ចុះ​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ ឆ្លើយ​តប​ចំពោះ​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​នោះ​ គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​បាន​ចេញ​លិខិតផ្លូវការ​មួយ​ច្បាប់​ជម្រាប​ជូន​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ម៉េ​ង​លី​ វិញ​ថា​ "​ការ​បំភ្លឺ​របស់​លោក​វេជ្ជបណ្ឌិត​អាច​ជួយ​ជួសជុល​បាន​មួយ​កម្រិត​ នូវ​ការ​ខូចខាត​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​នៅ​កម្ពុជា​ ។​ គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​សង្ឃឹមថា​ ការ​ខូចខាត​នេះ​នឹង​អាច​ស្តារ​ឡើង​វិញ​បាន​ពេញលេញ​ តាម​រយៈ​ការ​បន្ត​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ស្មារតី​ភាតរភាព​នៃ​អ្នក​រួម​វិជ្ជាជីវៈ​ ។​ "​ ។​

​លិខិត​ចុះ​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ របស់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ ដែល​បាន​ជម្រាប​ជូន​លោក​វេជ្ជបណ្ឌិត​ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ បាន​បញ្ជាក់​ដែរ​ថា​ "​បន្ទាប់​ពី​បាន​ទទួល​លិខិត​របស់​លោក​ ចុះ​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ គណៈ​វិជ្ជាជីវៈ​សុខាភិបាល​បាន​ពិនិត្យ​ការ​បំភ្លឺ​របស់​លោក​ ដែល​បង្ហាញ​អំពី​ការ​មិន​រំពឹង​ថា​ ការ​ពណ៌នា​អំពី​ការ​ជួប​ប្រទះ​ផ្ទាល់ខ្លួន​របស់​លោក​ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ទាំង​អស់នោះ​ទេ​ និង​ការ​ទទួលស្គាល់​របស់​លោក​ថា​ មាន​ពេទ្យ​ដែល​ប្រកបដោយ​សមត្ថភាព​ និង​ក្រមសីលធម៌​ល្អជា​ច្រើន​កំពុង​បំពេញ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ ។​ "​ ។​

​សរុបសេចក្តី​មក​ មជ្ឈដ្ឋាន​អ្នក​តាមដាន​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ រឿងរ៉ាវ​ប្រទាំង​ប្រទើស​ដ៏​ក្តៅ​គគុក​រវាង​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ និង​ទស្សនៈ​របស់​លោក​វេជ្ជបណ្ឌិត​ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ បាន​ធ្លាក់​មក​ឋិត​ក្នុង​ស្ថានភាព​ "​ធូរស្រាល​"​ ឬ​ "​ថយ​កំ​ដៅ​"​ ឈាន​ទៅ​ "​បញ្ចប់​"​ ហើយៗ​ពាក្យ​ដែល​ថា​ "​ពេទ្យ​ខ្មែរ​អាក្រក់​៩"​ ចេញពី​ការ​យល់​ឃើញ​របស់​លោក​វេជ្ជបណ្ឌិត​ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ នោះ​ គប្បី​កែតម្រូវ​ថា​ "​ពេទ្យ​ស្រុក​ខ្មែរ​ល្អ​៩"​វិញ​ ទើប​ក្រសួងសុខាភិបាល​ និង​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​បច្ចុប្បន្ន​សប្បាយចិត្ត​រីកថ្លើម​ប្រមាត់​ប្រកបដោយ​អំនួត​ ៕​

រឿងរ៉ាវ​ប្រទាំង​ប្រទើស​រវាង​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​ និង​ទស្សនៈ​លោក​វេជ្ជបណ្ឌិត​ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ ដែល​ថា​ “​ពេទ្យ​ខ្មែរ​អាក្រក់​៩”​ ត្រូវ​បាន​បញ្ចប់​ រឿងរ៉ាវ​ប្រទាំង​ប្រទើស​រវាង​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​ និង​ទស្សនៈ​លោក​វេជ្ជបណ្ឌិត​ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ ដែល​ថា​ “​ពេទ្យ​ខ្មែរ​អាក្រក់​៩”​ ត្រូវ​បាន​បញ្ចប់​

Related