ប្រពន្ធប្តី ពីរនាក់ ស្លាប់ចោលកូន ទំាងកណ្តាលផ្លូវ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅដំដែក

សៀមរាប៖ ប្រពន្ធប្តី ពីរនាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីត្រូវរថយន្តកាមារីឆ្លាម បុកម៉ូតូពួកគាត់ ខណៈកំពុងជិះតាមផ្លូវជាតិលេខ៦A ស្ថិតនៅឃុំដំដែក ខេត្តសៀមរាប នៅម៉ោងប្រមាណ ៤៖៣០នាទី ល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ។

សាក្សីនៅកន្លែង កើតហេតុ បានឲ្យដឹងថា ខណៈពីរនាក់ប្តីប្រពន្ធ នេះ បានជិះម៉ូតូមកដល់ឃុំដំដែក តាមផ្លូវជាតិលេខ៦A នេះ ក៏ត្រូវរថយន្តកាមារីឆ្លាម ជិះមកបុកពីក្រោយ បណ្តាលឲ្យស្លាប់ទំាងពីរនាក់ ចោលកូនតែម្តង។ យ៉ាងណាក៏ដោយសាក្សីនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ និងជនបង្កនៅឡើយទេ៕

ប្រពន្ធប្តី ពីរនាក់ ស្លាប់ចោលកូន ទំាងកណ្តាលផ្លូវ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅដំដែក

ប្រពន្ធប្តី ពីរនាក់ ស្លាប់ចោលកូន ទំាងកណ្តាលផ្លូវ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅដំដែក