ជិះម៉ូតូបុកកង់ពីក្រោយ បណ្តាលដួលរបួសធ្ងន់ ទាំងសងខាង លើផ្លូវជាតិលេខ៣

កំពត ៖ ម៉ូតូបុកកង់ពីក្រោយពេញទំហឹង ធ្វើឲ្យដួលទាំងសងខាង របួសធ្ងន់ទាំង២នាក់ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ចំណុចមុខផ្សាររៃញ្ញាណ ស្ថិតក្នុងភូមិចក្រីទីង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះអ្នកបើកបរម៉ូតូ ជាជនជាតិខ្មែរឥស្លាម ឈ្មោះលេស ស៊ុបរីភេទប្រុស អាយុ២៤ឆ្នាំ ជិះម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ អត់ស្លាកលេខ។ ចំណែកជនរងគ្រោះជិះកង់ ឈ្មោះលាង ឆេងម៉េង ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំង២ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។

មន្ត្រីដដែលបន្តថា ខាងម៉ូតូបង្ក បើកបរពីក្រោយកង់ ក្នុងល្បឿនលឿន ទិសដៅស្របគ្នាពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ចៃដន្យក៏បុកកង់ចំពេញទំហឹង បណ្តាលឲ្យដួលបោកទៅនឹងថ្នល់ ទទួលរងរបួសធ្នង់ទាំង២នាក់ ។ ក្រោយហេតុការណ៍ភ្លាម ជនរងគ្រោះទាំងសងខាង ត្រូវបានគេដឹកនាំយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។ ចំណែកម៉ូតូ និងកង់ ត្រូវកម្លាំងនគរបាល នាំយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំព្រៃថ្នង រង់ចាំដោះស្រាយគ្នាទៅថ្ងៃក្រោយ ៕

ជិះម៉ូតូបុកកង់ពីក្រោយ បណ្តាលដួលរបួសធ្ងន់ ទាំងសងខាង លើផ្លូវជាតិលេខ៣

ជិះម៉ូតូបុកកង់ពីក្រោយ បណ្តាលដួលរបួសធ្ងន់ ទាំងសងខាង លើផ្លូវជាតិលេខ៣

ជិះម៉ូតូបុកកង់ពីក្រោយ បណ្តាលដួលរបួសធ្ងន់ ទាំងសងខាង លើផ្លូវជាតិលេខ៣