គ្រូពេទ្យកម្ពុជា និងសិង្ហបុរី បញ្ជាក់ថា សុខភាព សម្ដេចតេជោ ល្អណាស់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ បានបង្ហាញក្ដីរំភើប រីករាយជាខ្លាំង ដែលគ្រូពេទ្យកម្ពុជា និងសិង្ហបុរី (Singapore) បញ្ជាក់ថា សុខភាពរបស់សម្ដេចល្អណាស់។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរ នៅក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ថា "ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ របស់បងប្អូន មកលើសុខភាពរបស់ខ្ញុំ។ បន្ទាប់ពីការពិនិត្យ ដោយយកចិត្តទុកដាក់ ពីសំណាក់គ្រូពេទ្យ សាំងកាពួ និង កម្ពុជាយើង។ គ្រូពេទ្យ បានកំណត់ច្បាស់ថា សុខភាពខ្ញុំល្អណាស់ ទោះខ្ញុំអាយុច្រើនជាងមុនក្តី។ គ្មានប្រភេទជម្ងឺណា មួយដែលត្រូវបារម្ភនោះទេ។ គ្រូពេទ្យសប្បាយចិត្ត ដោយឃើញខ្ញុំឈប់ជក់បារី ដែលជាផ្នែកមួយ នៃភាពប្រសើរ នៃសុខភាពរបស់ខ្ញុំ"។

សម្ដេចតេជោ បានសរសេរបន្ថែមថា "ក្រុមគ្រូពេទ្យបង្ហាញ នូវការរីករាយ ដោយឃើញកម្លាំងដៃ កម្លាំងជើងខ្ញុំ នៅខ្លាំងក្នុងឋានៈ ជាកីឡាករវាយកូនគោល។

គ្រូពេទ្យស្នើរឱ្យខ្ញុំ បន្ថែមការហាត់ប្រាណ ដោយការហែលទឹក តែខ្ញុំប្រាប់គាត់វិញថា ផ្ទះខ្ញុំអត់មានអាងហែលទឹកទេ។ ខ្ញុំប្រាប់គាត់ថា អាចបង្កើនពេលវាយកូនគោល ប្រសិនមានពេល តែខ្ញុំត្រូវសុំការអនុញ្ញាតិ ពីចៅៗ និងប្រពន្ឋខ្ញុំសិន ព្រោះចៅៗខ្ញុំ មានពេលមករក ជីតាតែថ្ងៃសំរាក ពីការរៀនរបស់ពួកគេ ឯខ្ញុំក៏ត្រូវការជួបចៅៗដែរ។ សុខភាពល្អខ្ញុំ និងបន្តរការពារសន្តិភាព និងជុំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម បំរើដល់ជាតិ និងប្រជាជនយើងជាបន្តទៀត"។

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញទៅពិនិត្យសុខភាព តាមការណាត់ជួប ពីសំណាក់គ្រូពេទ្យសិង្ហបុរី កាលពីថ្ងៃទី ១៨ ខែ មករា ហើយសម្ដេចក៏ នឹងវិលត្រឡប់មកកម្ពុជា វិញនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ស្អែកនេះ ផងដែរ៕