សិស្សវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង ជិះម៉ូតូលឿនវ៉ាគេ ដួលរថយន្តជាន់ហ្វ្រាំង មិនទាន់កិនស្លាប់

កណ្តាល ៖ យុវសិស្សម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារជិះម៉ូតូ មួយគ្រឿង ក្នុងល្បឿន លឿនវ៉ាគេមិនផុត ដួលខ្ទាតលើថ្នល់ត្រូវរថយន្ត មកពីក្រោយកិនបែកក្បាលរួចហើយ រថយន្តព្យាយាមបើករត់គេចខ្លួនបាត់ កាលពីម៉ោង១៣និង១០នាទីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុង ភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា យុវសិស្សរងគ្រោះឈ្មោះ ឃីម វុទ្ធី អាយុ១៦ឆ្នាំជាសិស្សរៀននៅសាលាវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅគ្មានស្លាកលេខ រស់នៅក្នុងភូមិ ក្រាំងរលួស ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ឌុបមិត្តភក្តិម្នាក់ឈ្មោះ សូ ភារ៉ា ភេទប្រុស អាយុ១៦ឆ្នាំរស់នៅក្នុងភូមិ ឃុំនិងរៀនសាលាជាមួយគ្នារងរបួសធ្ងន់ ចំណែករថយន្ត ដែលជ្រុលទៅកិនយុវសិស្សខាងលើពុំត្រូវបានគេ ស្គាល់ម៉ាកនោះទេ ភ្លាមៗបានព្យាយាមបើកគេចខ្លួនបាត់។

នគរបាលបានបន្តថា មុនពេលកតើតហេតុគេឃើញ យុវសិស្សខាងលើឌុបគ្នាជិះ ក្នុងទិសដៅពីត្បូងទៅ ជើងលុះ ដល់ចំណុចកើតហេតុ ស្រាប់តែឡើងវ៉ាម៉ូតូមួយគ្រឿង បើកស្របទិសគ្នាខណៈឡើងវ៉ានោះ ស្រាប់តែជ្រុលចង្កូត រអិលដួលទៅលើទ្រូងផ្លូវស្រប ពេលនោះក៏មាន រថយន្តធុនធំមួយគ្រឿង បើកបរស្របទិសគ្នាដែរ បានមកដល់ រួចអ្នកបើកបរខំជាន់ហ្វ្រាំងតែជាន់ មិនជាប់ក៏ជ្រុលទៅកិន ម៉ូតូនិងអ្នកបើក បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែករថយន្តវិញបានបន្ថែមល្បឿនបើកគេចខ្លួនបាត់ ។ ក្រោយពេល កើតហេតុនគរបាលបានចុះ ទៅដល់ ជួយអន្តរាគមន៍ រួចប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ម៉ូតូត្រូវយកទៅរក្សា ទុក ដើម្បីរង់ចាំក្រុមគ្រួសារយកឯកសារ មកគ្រប់គ្រាន់និងប្រគល់ឲ្យជាក្រោយ៕