ម៉ូតូបុក ម៉ូតូ របួសធ្ងន់យុវជន ពីរនាក់ នៅក្រុងបាវិត

ស្វាយរៀង៖ ម៉ូតូ និងម៉ូតូ ធ្វើដំណើរក្នុងទិសដៅស្របទិសគ្នា ពីកើតទៅលិច បត់ឆ្វេងមិនប្រុងប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀត បុកបណ្តាលឲ្យយុវជន ពីរនាក់ រងរបួសធ្ងន់ នៅម៉ោង ១៦៖៤៥នាទី រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុច ភូមិ កំពោតប្រស់ សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀង។

ប្រភពព័ត៌មាននៅ កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ១២៥ ផ្លាកលេខ ស្វាយរៀង1G-1779 បើកបរ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ខាងលើ ក៏បត់ឆ្វេងមិនប្រុងប្រយ័ត្ន ស្របពេលនោះ ក៏មានម៉ូតូ ១គ្រឿងទៀត ម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខភ្នំពេញ 1AC-0171 ពណ៌ខ្មៅ ប្វ្រាំងមិនទាន់ ក៏បុកចំហៀងអូសជាង ១០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ទាំង ពីរនាក់។

បើយោងតាម សមត្ថកិច្ចបានឲ្យដឹងថា យុវជនជិះម៉ូតូពាក់ស្លាកលេខ 1G-1779 ដែលបត់ឆ្វេងនោះ មានឈ្មោះ ម៉ី សុជា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ ទួលអំពិល សង្កាត់ ច្រកម្ទេស ក្រុង បាវិតខេត្ត ស្វាយរៀង និងម្នាក់ទៀតមាន ឈ្មោះចេង គឹមស៊័រ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ ព្រៃអង្គុញ សង្កាត់ ព្រៃអង្គុញ ក្រុងបាវិត ខេត្ត ស្វាយរៀង។

បច្ចុប្បន្នអ្នករងរបួសធ្ងន់ទាំង ពីរនាក់ ត្រូវបានបញ្ជូនទៅមន្ទីរ ពេទ្យវៀតណាមម្នាក់ ហើយម្នាក់ទៀត បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យស្វាយរៀង ដើម្បីធ្វើការសង្គ្រោះ ចំណែកម៉ូតូទាំង ពីរគ្រឿង ត្រូវបានសមត្ថកិច្ច យកមករក្សាទុក ដើម្បីរងចាំធ្វើការដោះស្រាយ គ្នានៅពេលក្រោយ តាមនិតិវិធីច្បាប់៕

ម៉ូតូបុក ម៉ូតូ របួសធ្ងន់យុវជន ពីរនាក់ នៅក្រុងបាវិត

ម៉ូតូបុក ម៉ូតូ របួសធ្ងន់យុវជន ពីរនាក់ នៅក្រុងបាវិត