ឥណ្ឌូណេស៊ី ​​​នឹង​ហាម​​សកម្ម​ប្រយុទ្ធ​នៅ​បរទេស មិន​ឲ្យវិល​ចូល​ស្រុក​វិញ

ឥណ្ឌូណេស៊ី ​​​នឹង​ហាម​​សកម្ម​ប្រយុទ្ធ​នៅ​បរទេស មិន​ឲ្យវិល​ចូល​ស្រុក​វិញ

​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ​Joko Widodo កំពុង​ពិចារណា​ច្បាប់​​​ដែល​នឹង​ហាម​​ជនជាតិ​ឥណ្ឌូណេស៊ី​ មិន​ឲ្យ​ចូល​រួម​ជាមួយ​​ក្រុម​ភេរវករ​​នៅ​បរទេស​ ​ដើម្បី​ការពារ​ការ​វិល​​​ត្រឡប់​មកវិញ ​វាយ​ប្រហារ​​ប្រទេស​ខ្លួន​ ​​ដូច​​ការ​បំផ្ទុះ​ និង​បាញ់ ក្នុង​រដ្ឋធានី​ហ្សាកាតា​ ដូច​​សប្ដាហ៍​មុន​ទៀត។

 

ឥណ្ឌូណេស៊ី ​​​នឹង​ហាម​​សកម្ម​ប្រយុទ្ធ​នៅ​បរទេស មិន​ឲ្យវិល​ចូល​ស្រុក​វិញ

ក្នុង​ជំនួប​​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ ​រវាង​អ្នក​នយោបាយ​ជាន់​ខ្ពស់ និង​មន្ត្រី​សន្តិសុខ ​បាន​យល់​ព្រម​ពិនិត្យ​មើល​ឡើង​វិញ​នៃ​ច្បាប់​ប្រឆាំង​ភេរវកម្ម​ ​ដែល​បច្ចុប្បន្ន​​បាន​អនុញ្ញាត​ឲ្យ​​ប្រជាជន​ឥណ្ឌូណេស៊ី ​​ត្រឡប់​ចូល​ស្រុក​កំណើត​វិញ​​ដោយ​សេរី ​បន្ទាប់​ពី​ចូល​រួម​ជាមួយ​ភេរវករ IS នៅ​ស៊ីរី។

 

​កង​កម្លាំង​សន្តិសុខ​​​ខ្លាច​ក្រែង​ថា ​ការ​វិល​ត្រឡប់​ចូល​ស្រុក​របស់​​សមាជិក​ជីហាត​នេះ នឹង​អាច​កើត​មាន​ការ​វាយ​ប្រហារ​​ខ្លាំង​ជាង​​សប្ដាហ៍​មុន​ ដែល​បាន​សម្លាប់​មនុស្ស ៨នាក់​នោះ។

 

សមាជិក​រដ្ឋសភា​ម្នាក់​លោក Zulkifli Hasan បាន​ប្រាប់​ Reuter ថា៖ “យើង​​យល់​ព្រម​​ពិនិត្យ​ច្បាប់​​ភេរវកម្ម​ឡើង​វិញ ​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ការពារ។ បច្ចុប្បន្ន ​​មិន​ទាន់​មាន​ច្បាប់​ដាក់​ទោស​ទណ្ឌ​​​ទៅលើ​​អ្នក​ចូល​រួម​ហ្វឹកហាត់ ​និង​​អ្នក​​ចូល​រួម​ភេរវករ​ ក្រៅ​ប្រទេស​ត្រឡប់​ចូល​ស្រុក​វិញ​ទេ។ នេះ​ជា​រឿង​ត្រូវ​រឹត​បន្តឹង​”។ ច្បាប់​ថ្មី​នេះ​​​ នឹង​អនុញ្ញាត​ឲ្យ​ចាប់​​ឃុំ​ខ្លួន​​ជនសង្ស័យ​​បណ្ដោះ​អាសន្ន​បាន។

 

បើ​តាម​​អាជ្ញាធរ ​ប្រជាជន​ឥណ្ឌូណេស៊ី​​ប្រមាណ​​ជាង ៥០០នាក់ បាន​​ចាក​ចេញ​ពី​ប្រទេស​ដើម្បី​​ចូល​រួម​ក្រុម​ភេរវករ ISIS និង ១០០នាក់​ ត្រូវ​គេ​ជឿ​ថា​បាន​ត្រឡប់​ចូល​ប្រទេស​វិញ​ហើយ៕

 

ឥណ្ឌូណេស៊ី ​​​នឹង​ហាម​​សកម្ម​ប្រយុទ្ធ​នៅ​បរទេស មិន​ឲ្យវិល​ចូល​ស្រុក​វិញ

ការ​វាយប្រហារ​​នៅ​រដ្ឋធានីហ្សាកាតា ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍មុន

 

ចុចអាន៖ ប៉ូលិស​​ឥណ្ឌូណេស៊ី៖ ​ ISIS អាចមក​វាយ​ប្រហារ​​សាជា​ថ្មី​ ជាទ្រង់ទ្រាយ​ធំ​ជាងមុន

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖Channel Newsasia