ពេល​ណា​ជា​ម៉ោង​មាស​របស់​រោង​ភាពយន្ត?


ពេល​ណា​ជា​ម៉ោង​មាស​របស់​រោង​ភាពយន្ត?

មិនត្រឹម​​តែ​​​ប៉ុស្តិ៍​​ទូរទស្សន៍​ប៉ុណ្ណោះ​ទេ ​ដែល​បាន​កំណត់​​ម៉ោង​មាស​​សម្រាប់​ការ​ចាក់​ផ្សាយ​ភាពយន្ត សូម្បី​​តាម​រោងភាពយន្ត​ ​ក៏​មិន​ខុស​គ្នា​​ដែរ ​ ព្រោះ​ពេល​វេលា​នេះ អាច​​មាន​អ្នកចូល​​ទស្សនា​ច្រើន។ តើ​ពេល​វេលា​ណា​ខ្លះ​ជា​ម៉ោង​មាស​សម្រាប់​រោង​ភាពយន្ត?

 

ពេល​ណា​ជា​ម៉ោង​មាស​របស់​រោង​ភាពយន្ត?

 

លោក នី ដារ៉ាណន់ អ្នក​ដំណាង​ឲ្យ​ស្ទូឌីយោ 20th Century Fox ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ តាម​បទពិសោធ​​ជាច្រើន​ឆ្នាំ​ពាក់ព័ន្ធ​ទៅ​នឹង​ភាពយន្ត​ ពេល​វេលា​​ល្អ​ជាង​គេ​នៅ​តាម​បណ្ដា​រោងកុន​ទំនើប​ៗ​នានា​ក្នុង​ប្រទេស​កម្ពុជា​គឺ​មាន​ចន្លោះ​ម៉ោង  ២ រសៀល ដល់​ម៉ោង ៤ រសៀល និង​ម៉ោង ៦- ៧ ល្ងាច។”

 

លោក​បាន​បន្ត​ទៀត​ថា ​មាន​តែ​ថ្ងៃ​សុក្រ សៅរ៍ អាទិត្យ ទេ ដែល​មាន​មនុស្ស​ទស្សនា​ច្រើន ព្រោះ​វា​ជា​ពេល​វេលា​​ឈប់​សម្រាក ដូចនេះ​ពួក​គេ​ប្រាកដ​ជា​យក​ពេល​ទំនេរ ​មក​លំហែ​ខួរក្បាល​ខ្លះ។ ដំណាង​ឲ្យ​ស្ទូឌីយោ 20th Century Fox ដោយ​ឡែក​សម្រាប់​ថ្ងៃ​ធម្មតា​ គឺ​មិន​សូវ​មាន​អ្នក​ចូល​ទស្សនា​កុន​ទេ លើក​លែង​តែ​ថ្ងៃ​បុណ្យ​ជាតិ​ធំៗ៕

 

ពេល​ណា​ជា​ម៉ោង​មាស​របស់​រោង​ភាពយន្ត?

 

 

 

អត្ថបទ៖ទ្រី រ៉ាវី