GAC Motor សហការ​ជាមួយ​ក្រុមហ៊ុន​ចែកចាយ​នៅ​ភូមា បង្កើន​វត្ត​មាន​ទីផ្សារ​អាស៊ី​អាគ្នេយ៍​


GAC Motor សហការ​ជាមួយ​ក្រុមហ៊ុន​ចែកចាយ​នៅ​ភូមា បង្កើន​វត្ត​មាន​ទីផ្សារ​អាស៊ី​អាគ្នេយ៍​

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៦ ក្រុមហ៊ុន GAC Motor បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ចែកចាយ​បន្ត​នៅ​ភូមា Lyan Shan Engineering Service Co., Ltd. (LS AUTO) ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​នៅ​ទូទាំង​ពិភពលោក​នូវ​យុទ្ធសាស្ត្រ​ជា​សកល​របស់​ខ្លួន​គឺ “​ផែនការ​និង​សកម្មភាព ប្លង់​រួម គោលការណ៍​អភិវឌ្ឍ​តាម​ជំហាន​និង​ទម្លុះ​ឧបសគ្គ​នៅ​តំបន់​សំខាន់ៗ “​។

 

នេះ​មិន​ត្រឹមតែ​បាន​ពង្រឹង​នៅ​ក្នុង​ទីផ្សារ​ក្រៅ​ប្រទេស​របស់​ក្រុមហ៊ុន GAC Motor ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​បញ្ជាក់​ថា GAC Motor បាន​បោះជំហាន​យ៉ាង​សំខាន់​នៅ​ក្នុង​ទីផ្សារ​នៅ​អាស៊ីអាគ្នេយ៍​ បន្ទាប់ពី​បាន​ចូល​ក្នុង​ទីផ្សារ​កម្ពុជា​។

 

GAC Motor សហការ​ជាមួយ​ក្រុមហ៊ុន​ចែកចាយ​នៅ​ភូមា បង្កើន​វត្ត​មាន​ទីផ្សារ​អាស៊ី​អាគ្នេយ៍​

ថ្នាក់​ដឹកនាំ​កំពូលៗ​នៃ​ក្រុមហ៊ុន​ទាំងពីរ

 

លោក Yuan Zhongrong អនុប្រធាន​ក្រុមហ៊ុន GAC GROUP និង​ជា​អគ្គនាយក​ក្រុមហ៊ុន GAC Motor លោក Jiang Hua ប្រធាន​ផ្នែក​ពាណិជ្ជកម្ម លោក Wang Shunsheng ជំនួយការ​ប្រធាន​គ្រប់​ទូទៅ​នៃ​ក្រុមហ៊ុន GAC Motor និង​តំណាង​ដទៃ​ទៀត​មក​ពី LS AUTO រួម​មាន​លោក YANG KHIKEKYIN នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន LS AUTO លោក WANG ZIHONG នាយក​ក្រុមហ៊ុន LS AUTO AUTO និង​លោក U HLA AUNG នាយករង​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន LS AUTO បាន​ចូលរួម​ក្នុង ពិធី​ចុះហត្ថលេខា​នេះ​។

លោក Yuan Zhongrong បាន​ថ្លែង​​ឲ្យ​ដឹង​ថា ក្រុមហ៊ុន GAC Motor មាន​ទំនុកចិត្ត​និង​មាន​សមត្ថភាព​ក្នុង​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​អាជីវកម្ម​នៅ​ក្នុង​ទីផ្សារ​ភូមា​តាម​រយៈ​ការ​ផ្ដល់​នូវ​រថយន្ត​មាន​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ ព្រម​ទាំង​សេវាកម្ម​ល្អ​បន្ទាប់ពី​បាន​លក់​ទៅ​ឱ្យ​អតិថិជន​ក្នុង​ស្រុក​។​

កិច្ចសហប្រតិបត្តិការ​ឈ្នះ​ឈ្នះ​ដើម្បី​បង្កើត​ម៉ាក​សញ្ញា “​កម្រិត​ថ្នាក់​មធ្យម​និង​ខ្ពស់​”

 

LS AUTO ជា​ក្រុមហ៊ុន​ចែកចាយ​រថយន្ត​ល្បី​នៅ​ភូមា​ដែល​មាន​បទ​ពិសោធន៍​ផ្នែក​លក់ និង​សមត្ថភាព​ខ្ពស់​។ បន្ទប់​តាំង​បង្ហាញ​របស់​ក្រុមហ៊ុន LS AUTO ស្ថិត​នៅលើ​ផ្លូវ PYAY ក្នុង​ទីក្រុង​រែង​ហ្គូន Rangoon រដ្ឋធានី​នៃ​ប្រទេស​ភូមា​ដែល​នៅ​ម្តុំ​ក្រុមហ៊ុន Hyundai ក្រុមហ៊ុន Ford ក្រុមហ៊ុន Kia ក្រុមហ៊ុន Mazda និង​ម៉ាក​រថយន្ត​ផ្សេង​ទៀត​ដែល​មាន​បរិយាកាស​ល្អ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​លក់​រថយន្ត​។ បន្ទប់​តាំង​បង្ហាញ​នេះ​នឹង​ត្រូវ​បាន​សាងសង់ឡើង​ចូលទៅ​ក្នុង​បន្ទប់​តាំង​បង្ហាញ​ម៉ាក​ល្បីៗ​ដើម្បី​ផ្ដល់​នូវ​បរិស្ថាន​នៃ​ការ​ប្រើប្រាស់​បែប​ទំនើប​សម្រាប់​អតិថិជន​បន្ទាប់​ពី​ការចុះហត្ថលេខា​កិច្ច​ព្រមព្រៀង​។​

 

រហូត​មក​ដល់​ពេល​នេះ​ ម៉ាក GS4, GS5 Super និង GA6 របស់​ក្រុមហ៊ុន GAC Motor ដែល​មាន​ការ​ពេញ​និយម​នៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក ​នឹង​ត្រូវ​បាន​ដាក់​លក់​ជា​លើក​ដំបូង​ក្នុង​ទីផ្សារ​ភូមា​ហើយ​គេ​រំពឹង​ថា​រថយន្ត​ម៉ាក​ទាំង​នេះ​នឹង​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​នៅ​ចុង​ខែ​មីនា ឆ្នាំ​២០១៦ ដើម្បី​បង្ហាញ​ពី​ភាព​ខ្លាំង​នៃ​ម៉ាក​យីហោ​របស់​ចិន​។​

 

GAC Motor សហការ​ជាមួយ​ក្រុមហ៊ុន​ចែកចាយ​នៅ​ភូមា បង្កើន​វត្ត​មាន​ទីផ្សារ​អាស៊ី​អាគ្នេយ៍​

លោក Wang Shunsheng ជំនួយការប្រធានគ្រប់គ្រងទូទៅនៃ GAC Motor

ចុះហត្ថលេខាសហការចែកចាយជាមួយលោក AUNG KO KO ម្ចាស់ភាគហ៊ុន LS AUTO

 

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន GAC Motor បាន​ពន្លឿន​វត្តមាន​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​អាស៊ី​អាគ្នេយ៍​។ នៅ​ឆ្នាំ​២០១៤ ក្រុមហ៊ុន​នេះ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ដៃគូ​កម្ពុជា​។ ការ​ចូលរួម​ពី​ក្រុមហ៊ុន​ចែកចាយ​នាំ​មុខ​គេ​នៅ​ភូមា​ បាន​ពង្រឹង​ស្ថានភាព​របស់ GAC Motor ឲ្យ​នាំ​មុខ​គេ​ក្នុង​ចំណោម​ម៉ាក​យីហោ​របស់​ចិន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​យុទ្ធ​សាស្ត្រ​ទីផ្សារ​អន្តរជាតិ​របស់​ក្រុមហ៊ុន GAC Motor ។​

 

ដោយសារ​ម៉ាក​យីហោ​របស់​ចិន​ចូល​ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ ក្រុមហ៊ុន GAC Motor បាន​ទទួល​ខុស​ត្រូវ​ក្នុង​ការ​កំណត់​ម៉ូដែល​ដែល​មាន​គុណភាព​ជា​អន្តរជាតិ​នៃ​ម៉ាក​សញ្ញា​របស់​ចិន​ និង​លើក​កម្ពស់​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទៅ​ជា​ម៉ាក​អន្ដរជាតិ​ក្នុង​គោលបំណង​បង្កើន​កិត្យានុភាព​អន្តរជាតិ​អំពី​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​ពិភពលោក​នៅ​ក្នុង​ជម្រៅចិត្ដ​របស់​អតិថិ​ជន​ទូទាំង​ពិភពលោក៕

 

អត្ថបទ៖ ពាណិជ្ជកម្ម