ខ្ញុំ​ពេញ​កំលោះ​ហើយ​មែន​ទេ?​

ក្មេង​ស្រី​នៅ​ពេល​ឈាន​ដល់​វ័យគ្រប់​ការ​គឺ​អាច​បញ្ជាក់​បាន​តាមរយៈ​ការ​មាន​រដូវ​ប្រចាំ​ខែ​។ ដោយ​ឡែក​ក្មេង​ប្រុស​មាន​អ្​វីមកបញ្ជាក់​បាន​បើគេគ្មាន​រដូវ​ដូច​ក្មេង​ស្រី​? តាមពិត​ទៅមិន​មាន​អ្វីខុស​គ្នានោះ​ទេ​ទៅ​លើ​លក្ខណៈ​វេជ្ជសាស្ត្រ ព្រោះ​បុរស​ក៏​ត្រូវ​ឆ្លង​កាត់​ការ​ធ្លាក់​រដូវ​ដែរ ​គ្រាន់​តែ​មិន​មាន​ជា​រៀង​រាល់​ខែ​ដូច​ស្ត្រី​ទេ ​មាន​តែ​ម្តង​ប៉ុណ្ណោះ ​ហើយ​ដែល​អាច​បញ្ជាក់​បាន​ថា​គេ​ចាប់​ផ្តើម​ពេញ​កំលោះ​ហើយ​អាច​រួម​ភេទ​បាន​។សូម​ស្វែង​យល់​អំពី​បម្រែ​បម្រួល​ផ្សេង​នៅ​លើ​រាង​កាយ​បុរស​នៅ​ពេល​ដែល​គេ​ឈាន​ដល់​វ័យ​ពេញ​កំលោះ​ជាមួយ ​យើ​ង​ខ្ញុំ​ដូច​ត​ទៅ​ ៖ការវិ​វឌ្ឍន៍​​របស់​រាង​កាយ​ក្មេង​ប្រុស​ក្មេង​ប្រុស​មាន​លិង្គ​(វា​មាន​លក្ខណៈ​ជា​បំពង់​ ឬ​សាច់​ក្រក​) និង​ពង​ស្វាស​ពីរ​(មូល)ដែល​ប្រហែល​ជា​មិន​មាន​ទំហំ​ស្មើ​គ្នា​នោះ​ទេ។​ ពង​លិង្គ​មួយ​អាច​ស្ថិត​នៅ​ទាប​បន្ដិច​ជាង​ពង​ស្វាស​មួយ​ទៀត​។ លិង្គ​អាច​ត្រូវ​​បាំង​ដោយ​ផ្នែក​ខាង​ឆ្វេង ​ឬ​ខាង​ស្ដាំ​នៃ​រា​ង​កាយ​។ ជា​ធម្មតា​វា​មាន​រាង​កោង​បន្ដិច​នៅ​ផ្នែក​ខាង​ចុង​។ ចុង​លិង្គ​មាន​រ​ន្ធ​តូច​មួយ​សម្រាប់​បញ្ចេញ​ទឹកនោម ​និង​ទឹក​រំអិល​ផ្លូវ​ភេទ​ (ហៅថាទឹកកាម)​ចេញ​មក​ខាង​ក្រៅ។​ ស្រទាប់​ផ្នែក​ខាង​ក្រៅ​គ្រប​លើ​លិង្គ​ គឺ​ជា​ស្បែក​ស្រោម​លិង្គ។​ ស្បែក​នេះ​អាច​បំលាស់​ទី​ចុះ ​ក្រោម​បន្ដិច​ដើម្បី​បង្ហាញ​ចុង​ឬ​ក្បាល​លិង្គ​(ដែល​មាន​ពណ៌​ស៊ីជម្ពូ​)។ ស្បែក​នេះ​ផ្លាស់​ទី​ចុះ​ក្រោម​បន្ដិច​ផង​ ជា​ពិសេស​នៅ​ពេល​ដែល​ក្មេង ​ប្រុស​មាន​អារម្មណ៍​ផ្លូវ​ភេទ​(នៅ​ពេល​ដែល​លិង្គឡើង​រឹង)​ ធ្វើ​ដូច​នេះ​​លោក​អ្នក​អាច​សម្អាត​កំអែល​ដែល​ប្រមូល​ផ្ដុំ​នៅ​ក្រោម​ស្បែក​ចេញ​បានដោយងាយ។ ប្រសិនបើមិនអាចសម្អាតដូច្នេះទេ លោកអ្នកអាចមានអារម្មណ៍ថារមាស់ និងមិនមានផាសុកភាព។​ នៅពេលរីកលូតលាស់ រាងកាយរបស់លោកអ្នកចាប់ផ្ដើមផ្លាស់ប្ដូរ ទាំងទំហំ និងទ្រង់ទ្រាយផងដែរ។ ការចាប់ផ្ដើមនេះនៅក្នុងអំឡុងអាយុ១០ឆ្នាំ។ ការផ្លាស់ប្ដូរនេះអាចកើតមានលឿន ឬយឺតជាងនេះ។ លោកអ្នកអាចដឹងភ្លាមៗថាស្បែកជើង និងសម្លៀកបំពាក់មិនត្រូវនឹងខ្លួនទៀតទេ។ រោមចាប់ផ្ដើមដុះនៅត្រង់ក្លៀករបស់លោកអ្នក ត្រង់ជើង និងប្រដាប់ភេទ។យប់ម៉ិញភ្លៀងធំនៅពេលក្មេងប្រុសមានការរីកលូតលាស់ រាងកាយរបស់ពួកគេប្រែក្លាយទៅជាមានសាច់ដុំ។ សម្លេងរបស់ពួកគេអាចគ្រលរ។ ពេលខ្លះសម្លេងអាចមានលក្ខណៈធំវែង ពេលខ្លះមានលក្ខណៈស្រួយខ្លី។ រោមចាប់ផ្ដើមដុះនៅលើមុខ ជាពិសេសនៅលើបបូរមាត់។ រាងកាយចាប់ផ្ដើមផលិតនូវទឹកកាម ដោយសារតែក្មេងប្រុសចាប់ផ្ដើមពេញវ័យ។ ទឹកកាមគឺជាធាតុស្អិតពណ៌សថ្លាម្យ៉ាង ដែលចេញមកតាមរយៈលិង្គ។ ទឹកកាមត្រូវបានបង្កើតឡើងនៅក្នុងពងស្វាសជាបន្ដបន្ទាប់ ហើយមានផ្ទុកនូវមេជីវិតឈ្មោល។ ចលនាធ្លាក់ចេញនៃទឹកកាមនៅកំពុងពេលរួមភេទ ហៅថាការចេញទឹកកាម។បរិមាណនៃទឹកកាមដែលចេញមកខាងក្រៅអាចមានចំនួនខុសៗគ្នាទៅតាមពេលផ្សេងៗ។ វាជារឿងមួយធម្មតាទេ ដែលបរិមាណទឹកកាមចេញមកក្រៅមានបរិមាណខុសៗគ្នា ពីពេលមួយទៅពេលមួយទៀតនោះ។ ពេលខ្លះទឹកកាមចេញមកក្រៅរាងកាយនៅពេលយប់ក្នុងអំឡុងពេលកំពុងគេងលក់។ នេះហៅថា“សុបិនសើម ឬចរាចរពេលរាត្រី”។ សុបិនសើមមិនមែនជានិច្ចកាលកើតមានឡើងដោយសារតែអារម្មណ៍ផ្លូវភេទ ឬសុបិនពីការរួមភេទនោះទេ។ ក្មេងប្រុសចាប់ផ្ដើមសុបិនសើមនេះប្រហែលជាក្នុងអំឡុងពេលពេញវ័យកំលោះ(នៅក្នុងរយៈពេលអាយុ១០ឆ្នាំឡើង) ហើយក្មេងប្រុសខ្លះទទួលអារម្មណ៍ខ្វល់ខ្វាយដោយស្ងៀមស្ងាត់ និងព្រួយបារម្ភពីរឿងនេះ។ សុបិនសើមជារឿងធម្មជាតិ ហើយការសុបិនសើមនេះគឺមិននាំឱ្យក្មេងប្រុសមានសុខភាពចុះខ្សោយនោះទេ។ នៅពេលបត់ជើងតូច ក្មេងប្រុសប្រហែលជាអាចឃើញ២-៣តំណក់នៃទឹករំអិលថ្លាៗចេញមកក្រៅនៅមុនពេលទឹកនោមចេញតែបន្ដិចតែប៉ុណ្ណោះ។ ទាំងទឹកកាម និងទឹកនោមគឺចេញមកក្រៅតាមរយៈបំពង់ និងរន្ធតែមួយ។ ដូច្នេះហើយនៅពេលទឹកកាមមានវត្ដមាននៅក្នុងបំពង់នោះ វាមានលក្ខណៈធម្មជាតិដោយស្វ័យប្រវត្ដ គឺថាទឹកកាមនឹងចេញមកមុនទឹកនោម។ ការឡើងរឹងអាចចាប់ផ្ដើមមានជាញឹកញាប់ផងដែរ ជាពិសេសនៅពេលបុរសមានអារម្មណ៍រំភើប។ ប្រសិនបើលោកអ្នកដឹងថាលោកអ្នកមានការឡើងរឹងនៅក្នុងពេលមួយគួរឱ្យអៀនខ្មាស(ឧទាហរណ៍ ៖ នៅក្នុងថ្នាក់រៀន ឬកន្លែងលេងកីឡា) ចូរលោកអ្នកសម្រួលឥរិយាបថខ្លួនអ្នក ហើយការឡើងរឹងនោះនឹងស្រក់ទៅវិញដោយខ្លួនឯង។ នៅពេលដែលក្មេងប្រុសមានការរំភើបផ្លូវភេទ លិង្គរបស់គេចាប់ផ្ដើមរឹងហើយងើបឡើង។ នេះត្រូវបានស្គាល់ថាជាការឡើងរឹង ហើយកើតមានឡើងដោយសារតែការកើនឡើងនៃចរន្ដឈាមហូរចូលទៅក្នុងលិង្គ។ ពេលខ្លះការឡើងរឹងកើតឡើងដោយឯងៗ មិនចាំបាច់មានអារម្មណ៍ផ្លូវភេទនោះទេ។ ក្មេងប្រុសជាច្រើនមានការឡើងរឹងនៅពេលព្រឹក និងក្នុងអំឡុងពេលគេងផងដែរ។ នេះគឺជាលក្ខណៈធម្មជាតិដ៏អស្ចារ្យ និងជារឿងធម្មតាទេ។ ការឡើងរឹងបែបនេះមិនមែនមានន័យថា ពួកគេ“ត្រូវតែស្វែងរកការរួមភេទនោះទេ”។អនាម័យប្រដាប់ភេទរបស់ក្មេងប្រុសបើទោះបីជាប្រដាប់ភេទរបស់បុរសមិនមានលក្ខណៈស្មុគស្មាញច្រើនដូចប្រដាប់ភេទរបស់ស្ត្រីក៏ដោយ ក៏ត្រូវតែមានអនាម័យឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យបញ្ហាសុខភាពកើតឡើង។ ការធ្វើអនាម័យគឺសំដៅទៅលើចំណុចមួយចំនួនដូចជា ”•លាងលិង្គថ្នមៗជារៀងរាល់ថ្ងៃជាមួយទឹក មិនប្រើសាប៊ូ។ ថ្នាំសម្លាប់មេរោគ ឬថ្នាំបំបាត់ក្លិនជាដើម អាចត្រូវការនៅពេលខ្លះ។•ធូលីអាចប្រមូលផ្តុំជាសារធាតុស្អិតហៅថាកែ្អល នៅក្រោមស្បែកលិង្គ។ ទាញស្បែកក្រោមលិង្គចុះក្រោមដោយថ្នមៗហើយលាងសម្អាតចុង ឬក្បាលលិង្គ។ មានលក្ខណៈងាយស្រួលនៅក្នុងការសម្អាតបែបនេះនៅពេលដែលមិនមានការឡើងរឹង។•នៅពេលលាងសម្អាតក្រោយពេលបត់ជើងធំរួច ត្រូវលាងវាតាមទម្រង់ប្រអប់ដៃ គឺចេញពីលិង្គទៅផ្នែកខាងក្រោយ ធ្វើដូច្នេះដើម្បីការពារទប់ស្កាត់ការឆ្លងមេរោគ។•ផ្លាស់ប្ដូរខោទ្រនាប់ឱ្យបានទៀងទាត់(យ៉ាងហោចណាស់មួយដងមួយថ្ងៃ) ហើយចៀសវាងទុកខោទ្រនាប់ឱ្យស្ងួតដោយ ឯងៗ។•សម្អាតខោទ្រនាប់យ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាថាលោកអ្នកសម្អាតសាប៊ូចេញអស់។•ហាលខោទ្រនាប់នៅក្រាមពន្លឺព្រះអាទិត្យ។ កម្ដៅថ្ងៃអាចសម្លាប់មេរោគ។
បណ្ដាំផ្ញើដោយសាររយៈពេលនេះ លោកអ្នកកំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័ស ដូច្នេះតម្រូវការម្ហូបអាហារអាចកើនឡើងដែរ។ ការហូបចុកឱ្យបានសមស្រប ដោយមានផ្លែឈើ បន្លែ ទឹកដោះគោ នោះនឹងជួយឱ្យលោកអ្នកមានស្មារតីវាងវៃ និងមិនឡើងទម្ងន់។ គួរតែចៀសវាងអាហារចៀន ឬបំពង ដូចជាដំឡូងកំប៉ុង អាហារមានខ្លាញ់ ឬប្រេងច្រើន ហើយធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីការពារសុខភាពឱ្យបានមាំមួន៕
ខ្ញុំ​ពេញ​កំលោះ​ហើយ​មែន​ទេ?​

អត្ថបទ៖ ដេវីដ