ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​សព​ពលករ​​​ខ្មែរ​ម្នាក់​ ត្រូវ​បាន​ភាគី​ថៃ​​​បញ្ជូន​មក​​ប្រគល់​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៩​ ​ខែមករា​ ឆ្នាំ២០១៦​ ​ក្រោយ​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៌​រថយន្ត​ធំ​បុក​គ្នា​​នៅ​​លើ​ទឹកដី​ថៃ​ ។

​សទ​ជន​រង​គ្រោះ​ឈ្មោះ​ សុង​ រាជ្យ​ទេ​សា​ ភេទ​ប្រុស ​អាយុ​២០​​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្រះ​ជីក ​ឃុំ​ស្រះ​ជីក​ ស្រុក​ភ្នំស្រុក ​ខេត្តបន្ទាយមានជ័យ​ ។ ប្រភព​ពី​សាច់ញាតិ​សព​​បាន​ប្រាប់​កោះ​ស​ន្ភិ​ភាព​ថា ​ជន​រង​គ្រោះ​​​​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៌​កាលពី​វេលា​ម៉ោង​៤​​រសៀល​ថ្ងៃ​ទី​១៦ មករា ​កន្លង​ទៅនេះ នៅ​ខេត្ត​ណា​ក់​ខន​ប៉ាក់​ធំ​ ប្រទេស​ថៃ ​ខណៈ​ជន​រង​គ្រោះ​ទៅ​ធ្វើការជា​កម្មករ​ជញ្ជូន​ទំនិញ​ច​ល័​ត​​ពី​តាម​រោងចក្រ​ទៅ​ដាក់​តាម​ឃ្លាំង​របស់​ក្រុមហ៊ុន​ ។

​សព​ក្រោយ​បញ្ជូន​មក​ដល់​បរិវេណ​វត្ត​បា​លិ​លេ​យ្យ​ ភូមិ​ក្បាលស្ពាន​២​ ​សង្កាត់​ប៉ោយ​ប៉ែ​ត​ សាច់ញាតិ​បាន​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​ស្រុក​កំណើត​ ដើម្បី​​យក​ទៅ​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕