ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ រំលោភ​និង​បង្ខាំង​ទុក​

កោះកុង:  យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ ៣​និង​១៥​នាទី​រសៀលថ្ងៃទី​១៩​ខែមករា ឆ្នាំ​២០១៦​ពីបទ​រំលោភ​សេព​សន្ធ​វៈ​លើ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ កាលពី​ថ្ងៃទី​១៦-១៧ ខែមករា ហើយ​បង្ខាំង​ទុក​មិន​ឲ្យ​មក​ផ្ទះ​ទៀតផង នៅ​ចំណុច​ភូមិ​៣សង្កាត់​ដង​ទង់ ក្រុង​ខេមរភូមិន្ទ តាម​បណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ​។​

​សមត្ថកិច្ច​បានអោយដឹង​ថា​៖ ជនសង្ស័យ​មានឈ្មោះ សិន​សាន តា​ណា អាយុ​២២​ឆ្នាំមាន​ទីលំនៅ​ភូមិ​៣ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​។ ក្មេងស្រី​រងគ្រោះ​ឈ្មោះ ថ សព អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ​ក្រុង​ខេមរភូមិន្ទ​។ ប្រភព​ដដែល​បាន​បន្តថា​ក្រោយពីបានទទួល​ពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ សមត្ថកិច្ច​ក៏​ធ្វើការស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បានតែ​ម្តង​។​

​ក្រោយពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ចាប់រំលោភ​សេពសន្ធ​វៈ​លើ​ក្មេងស្រី​ជាស​ង្សា​ពិតប្រាកដ​មែន​។​ម្តាយ​​ក្មេងស្រី​រងគ្រោះ បាន​និយាយថា​៖ គាត់​បាត់​កូន​គាត់​ពី​ផ្ទះ​៣​ថ្ងៃ ហើយ​ដល់ពេល​កូន​ទូរស័ព្ទ​មករក​គាត់​ថាមាន​គេ​ឃាត់ទុក​ពេលនោះ​គាត់​បាន​អង្វរ​ជនសង្ស័យ​អោយ​កូន​គាត់​មក​ផ្ទះ​ដាំបាយ​ឲ្យ​ប្អូនហូប​ទើប​ជនសង្ស័យ​អោយមក​ផ្ទះ​។​

​ប្រភព​ដដែល​បាន​បន្តថា​៖ ក្រោយពេល​កូន​មកដល់​ផ្ទះ​វិញ គាត់​ឃើញ​ភ្នែក​កូនស្រី​គាត់ជាំ​ទាំងសងខាង​ទើប​សួរ​នាំទៅ​ដឹង​សាច់រឿង​ទើប​​ទៅ​ដាក់​ពាក្យបណ្តឹង សមត្ថកិច្ច​ឃាត់ខ្លួន​យកមក​ចាត់ការ​តាម​នីតិវិធី​៕​

ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ រំលោភ​និង​បង្ខាំង​ទុក​

ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ រំលោភ​និង​បង្ខាំង​ទុក​