បុរស​ម្នាក់​បើករថយន្ត បុក​រនាំង​ចែក​ទ្រូងផ្លូវ​បាក់​អស់​១០​ផ្ទាំង នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី

ភ្នំពេញ: បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ទំនងជា​ស្រវឹង បាន​បើករថយន្ត​ទៅបុក​រនាំង​ពុះចែក​ទ្រូងផ្លូវ​ទាំង​កំរោល​បាក់​អស់​១០​ផ្ទាំង​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦​នៅត្រង់​មុខក្រសួង​ការពារជាតិ ស្ថិតនៅតាម​បណ្តោយមហាវិថី​​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។​

​បើតាម​ប្រភពព័ត៌មាន​ពី​អ្នក ដែល​បានឃើញ​ហេតុ​ការ​ណ៌ បានអោយដឹងថា មុនពេលកើតហេតុ​គេ​ឃើញ​រថយន្ត ម៉ាក​តូ​យូ​តា កាមរី ហើម ពណ៌​ស្លែ​១​គ្រឿង ពាក់ស្លាក​លេខ​បាត់ដំបង 2A- 0744​ដែល​បើក​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​មហាវិថីសហ​ពន្ធ​រុស្ស៊ី​ក្នុងទិសដៅ​ពី​លិច​​ទៅ​កើត លុះ​មកដល់​ចំណុច កើតហេតុ​បាន​រេ​ចង្កូត​ទៅបុក​និង​រនាំង​ដែល​ដាក់​ខណ្ឌ​ចែក​ទ្រូងផ្លូវ បណ្តា​អោយ​បាក់​អស់​១០​ផ្ទាំង​រឺ​ឯរថយន្ត​​វិញ​ត្រូវ​ការខូចខាត​ស្ទើរតែ​ទាំងស្រុង​ផ្នែក​ខាងមុខ រីឯ​អ្នកបើកបរ​វិញ​ពុំមានរងរបួស​នោះទេ​។​

​ក្រោយពី​កើតហេតុ​ភ្លាម អ្នកបើក​បរបាន​បើកទ្វារ​រថយន្ត​ចុះ គេច​បាត់ ។ ចំណែករថយន្ត​ត្រូវបាន សមត្ថកិច្ច​ជំនាញ បាន​វាស់វែង​នឹង​ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរ​ផ្លូ​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រងចាំដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​

បុរស​ម្នាក់​បើករថយន្ត បុក​រនាំង​ចែក​ទ្រូងផ្លូវ​បាក់​អស់​១០​ផ្ទាំង នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី

បុរស​ម្នាក់​បើករថយន្ត បុក​រនាំង​ចែក​ទ្រូងផ្លូវ​បាក់​អស់​១០​ផ្ទាំង នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី