​ក្មេងស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ នៅ​ស្រុក​ពួក មិនដឹង​ពុល​នំ​កញ្ចប់ ឬ​ចាហួយ​តៃវ៉ាន់​ស្លាប់​

​សៀមរាប: ក្មេងស្រី​ម្នាក់​អាយុ​៥​ឆ្នាំ បាន​បាត់​បង់ជីវិត នៅ​ពាក់​កណ្តាលផ្លូវ បន្ទាប់ពី​មានការ​សង្ស័យថាពុល​នំ​កញ្ចប់ ឬក៏​ចាហួយ បន្ទាប់ពី​រូបនាង បាន​បរិភោគ​របស់​ទាំង​នោះ​។
​ក្មេងស្រី​នោះ ត្រូវបាន​ស្លាប់ នៅវេលា​ម៉ោង ៨ ព្រឹក ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​គោក​ថ្មី ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប​។

​លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាល ស្រុក​ពួក បាន​បញ្ជាក់ថា ក្មេងស្រី​រងគ្រោះ មានឈ្មោះ ជឿ​ម និមល អាយុ​៥​ឆ្នាំ មុខរបរ​ជា​សិស្ស​មេ​ត្ត​យ្យ និង​មាន​ទីលំនៅ​ភូមិ​គោក​ថ្មី ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប​។

​លោក​វរសេនីយ៍ត្រី ទេព ពុំសែន បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ ក្មេងស្រី​រងគ្រោះ បាន​ទិញ​នំចំណី​មក​ញុាំ មាន​ប្រភេទ​នំ​កញ្ចប់ គឺ​នំ​សា​គឺ​រ៉ា​, នំ​សណ្តែកខៀវ និង​ចាហួយ​តៃវ៉ាន់​។ ចំណី​ទាំង​៣​មុខ​នេះ នាង​បាន​ញុាំ​ទាំងអស់ ហើយ​ក្រោយមក នាង​បាន​ក្អួតចង្អោរ ត្រូវបាន​ក្រុមគ្រួសារ មក​យក និង​នាំ ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ពួក ដើម្បី​ព្យាបាល ប៉ុន្តែ​ដោយសារ​អាកា​រៈ​ធ្ងន់ធ្ងរ ត្រូវបាន​មន្ទីរពេទ្យ​បញ្ជូន មកកាន់​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ហើយ​ត្រូវបាន​ដាច់ខ្យល់​ស្លាប់ នៅ​ពាក់​កណ្តាលផ្លូវ​។​

​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច រកឃើញ​កញ្ចប់​នំ​ទាំង ៣ ប្រភេទ​ខាងលើ និង​ប្រមូល​ទុក​ធ្វើជា​វត្ថុតាង និង​បាន​យក​របស់​ទាំងនោះ មក​ពិសោធន៍ ដើម្បី​រក​មូលហេតុ​ពិត​។ នំចំណី​ទាំង​៣​មុខ សង្ស័យថា​ពុល​ខាងលើ គឺ​មិនមែនជា​របស់ នាំចូល​ពី​បរទេស​នោះទេ គឺជា​របស់​ផលិត នៅក្នុង​ប្រទេស​កម្ពុជា​៕V/S