ស្លាប់​៦​របួសធ្ងន់​និង​ស្រាល​ក្នុង​គ្រោះថ្នាក់ ថ្ងៃទី​១៩​មករា​១០​នាក់​

ភ្នំពេញ: មនុស្ស​ចំនួន​៦​នាក់​ស្លាប់​(​ស្រី ១​នាក់​) របួសធ្ងន់ ៥​នាក់ (​ស្រី ១​នាក់​) របួសស្រាល ៥នាក់ (​ស្រី ៣​នាក់​) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១៥​នាក់ (​យប់​១២​នាក់​) ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦​នេះ​នៅ​ទូទាំងប្រទេស​ចំនួន ៧លើក (​យប់ ៦​លើក​) ។​នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាននគរបាលជាតិ​។​

​តាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បានអោយដឹងថា ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ៧​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៤គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៨​គ្រឿង រថយន្ត​ធុន​តូច ៦​គ្រឿង ផងដែរ​។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ៖ ល្មើស​ល្បឿន ៤​លើក មិន​ប្រកាន់ស្តាំ ១​លើក ប្រជែង​គ្រោះថ្នាក់ ៤​លើក​។​ដោយឡែក​​យាន​ល្មើស​សរុប​ទូទាំងប្រទេស​មាន ៧៨៣១​គ្រឿង បានធ្វើ​ការអប់រំ​មាន ៣៦៧៣​គ្រឿង និង​ពិន័យសរុប ៤៥៨​គ្រឿង​៕