មានការ​ផ្សព្វផ្សាយ​ថា តំណាងរាស្ត្រ សៀង ណាំ ទទួលមរណភាព តែ​ធាតុពិត​ ​ជា​ឪពុក​របស់លោក​

​សៀមរាប: ចាប់ពី​ម៉ោង​៩​យប់​ថ្ងៃទី​១៨ ឈាន​ចូលដល់​ថ្ងៃត្រង់​ទី​១៩ ខែមករា ឆ្នាំ​២០១៦ មានការ​បង្ហោះ​តាម​ហ្វេ​ស​បុក ជាពិសេស​វេ​ប​សាយ ក្នុងស្រុក​មួយចំនួន បាន​វាយប្រហារ​មកលើ លោក​ឧ​ញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប មកពី​គណបក្ស​ប្រជាជន​កម្ពុជា ថា លោក​បាន​ស្លាប់​។ ករណីនេះ លោក​ឧកញ៉ា សៀង ណាំ បាន​បញ្ជាក់ថា ឪពុក​របស់លោក​ទេ ដែល​ទទួលមរណភាព​។​
​    ​
​លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា បាន ជួប​យើង​នៅ​ហាង​គុយទាវ​មួយ ក្នុង​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ដោយ​លោក​សំដែង​ការ ហួសចិត្ត ដែល​មនុស្ស​មួយចំនួន បាន​ប្រមាថ​ដល់​អាយុជីវិត របស់លោក និង​ក្រុមគ្រួសារ​។​
​    ​
​លោក​ឧកញ៉ា សៀង ណាំ បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង ដោយ​ហួសចិត្ត​ថា លោក​នៅមាន​ជីវិត​នៅឡើយ​ទេ ហើយ​ជីវិត​លោក នឹង​បំរើប្រជាជន និង​បំរើ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លោក​មិនទាន់​ស្លាប់​ទេ​។ អ្នក​ដែល​និយាយថា លោក​ស្លាប់​នោះ ប្រហែលជា​គេ​ធ្វើការ​ប្រមាថ​ជីវិត​លោក​។​
​    ​
​លោក​ឧកញ៉ា សៀង ណាំ បាន​បន្តថា នៅពេលដែល​ហ្វេ​ស​បុក និង​វេ​ប​សាយ ដែល បាន​បង្ហោះ​ថា លោក​ស្លាប់​នោះ ក៏​ឪពុក​ជាទី​ស្រឡាញ់​របស់គាត់ មិនទាន់​ស្លាប់​ដែរ រហូតដល់​ម៉ោង​១១​ជិត​ថ្ងៃត្រង់ ទី​១៩​ខែមករា ទើប​ឪពុក​របស់លោក បាន​ផុតរលត់ នៅ​ដង្ហើម​ចុង ក្រោយ​ចាក​ឆ្ងាយ​ពី​កូនចៅ សាច់ញាតិ​។​
​    ​
​បើតាម​ការ​អោយដឹងពី​លោក​ឧកញ៉ា សៀង ណាំ បាន​បញ្ជាក់ថា ឪពុក​របស់លោក មានឈ្មោះ ឈុន ហាក់ មាន​ជន្មាយុ​៩៥​ឆ្នាំ ។ លោកតា ឈុន ហាក់ បាន​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង កាលពី ៥ ឆ្នាំមុន ហើយ​ក៏បាន​បញ្ជូន ទៅ​ព្យាបាល​នៅ មន្ទីរពេទ្យ​បាងកក ប្រទេស​ថៃ អស់​រយៈពេល ៥ ឆ្នាំ ទើប​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ កន្លងទៅនេះ ឪពុក​របស់លោក​ឧក​ញ៉ា បាន ដឹក​ត្រឡប់​មកកាន់​មន្ទីរពេទ្យ​អន្តជាតិ​រ៉ូយ៉ាល់ អង្គរ ខេត្តសៀមរាប ដែលជា​សាខា​របស់ មន្ទីរពេទ្យ​បាងកក​។ ដោយ​ជំងឺ​ធ្ងន់ធ្ងរ លោកតា ឈុន ហាក់ បានទទួល​មរណភាព នៅ​ម៉ោង ១១​ថ្ងៃត្រង់ ទី​១៩​ខែមករា​ឆ្នាំ​២០១៦​នេះ​។​
​    ​
​សាកសព​ឪពុក​របស់ លោក​ឧកញ៉ា សៀង ណាំ បាន​តម្កល់​ធ្វើបុណ្យ តាម​ប្រពៃណី នៅក្នុង​បុរី​សៀង​ណាំ​ទី​២ ក្នុង​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ដោយ​មិនទាន់​កំណត់​ថ្ងៃ សំរាប់​បញ្ចុះសព​នៅឡើយ​ទេ​។
​ដោយឡែក ព័ត៌មាន​ដែល​ប្រមាថ​ដល់ អាយុជីវិត​របស់លោក  សៀង ណាំ ពេលនេះ ប្រភព​គ្រួសារ​របស់លោក និយាយថា កំពុង​ពិចារណា ទៅលើ​ផ្លូវច្បាប់ ប្រឆាំង​ទៅលើ​ជន ដែល​ប្រមាថ​អាយុជីវិត​នោះ​៕V/S

មានការ​ផ្សព្វផ្សាយ​ថា តំណាងរាស្ត្រ សៀង ណាំ ទទួលមរណភាព តែ​ធាតុពិត​ ​ជា​ឪពុក​របស់លោក​

មានការ​ផ្សព្វផ្សាយ​ថា តំណាងរាស្ត្រ សៀង ណាំ ទទួលមរណភាព តែ​ធាតុពិត​ ​ជា​ឪពុក​របស់លោក​

មានការ​ផ្សព្វផ្សាយ​ថា តំណាងរាស្ត្រ សៀង ណាំ ទទួលមរណភាព តែ​ធាតុពិត​ ​ជា​ឪពុក​របស់លោក​

​លោក​ឧកញ៉ា​សៀង ណាំ យើង​បាន​ជួប​គាត់​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា នា​ហាង គុយទាវ​មួយ​ក្នុង​ក្រុង​សៀមរាប និង​បន្ទាប់មក​នៅ​ម៉ោង​១១​ជិត​ថ្ងៃត្រង់ ឪពុក​របស់លោក បាន​លាចាក​លោក​(រូបៈ​ច​ន្ទ័​គារ​)