សម្តេច​ហ៊ុនសែន រម្លឹក​ពី​ព្រឹត្តិការណ៍​នៃ​ថ្ងៃ​ប្រវត្តិសាស្ត្រ​សំខាន់ៗ​មួយចំនួន នៃ​ការចាប់បដិសន្ធិ​សន្តិភាព​នៅ​កម្ពុជា​

ភ្នំពេញ: ថ្ងៃទី​២០ មករា ១៩៨៨- ២០ មករា ២០១៦ គឺជា​ខួប ២៨ ឆ្នាំ នៃ​ការចរចារ​សន្តិភាព ដំណាក់កាល​ទី​២ រវាង​អតីតព្រះមហាក្សត្រ​កម្ពុជា សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេច​តេ​ជោ ហ៊ុនសែន នៅ Saint -Germainen-Laye​។ ការចរចារ​លើក​ទី​១ គឺ​នៅ​ថ្ងៃទី ២ ខែ ធ្នូ ១៩៨៧ នៅ Fere-Entardenois ប្រទេស​បារាំង ដែល​បានចេញ​ជា​សេចក្តីប្រកាស​រួម​ក្នុងការ​ស្វែងរក​សន្តិភាព​ពិតប្រាកដ​សម្រាប់​កម្ពុជា​។ នេះ​បើតាម​ការលើកឡើង​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​សម្តេច​ហ៊ុនសែន បាន​បន្ត​នៅលើ​ហ្វេ​ស​ប៊ុ​កថា "​កិច្ចចរចារ​ពេញ​មួយថ្ងៃ នៅ​ថ្ងៃទី ២០ មករា ១៩៨៨ គឺ​បាន​ពិភាក្សា​លើ​ទិដ្ឋភាព​រួម​ដើម្បី​រក​ដំណោះស្រាយ​ផ្ទៃក្នុង​រវាង​ខ្មែរ និង​ខ្មែរ​ដើម្បី​បញ្ចប់សង្គ្រាម​ទាំងស្រុង ដែលមាន​ខ្ញុំព្រះករុណា និង​អតីត សម្តេចព្រះ​នរោត្តម សីហនុ​"​។​

​សម្តេច​ហ៊ុនសែន បន្តថា "​ទោះបី​ពេលនោះ សា​ធារ​ណះរ​ដ្ឋ​ប្រជាមានិត​កម្ពុជា គ្រប់គ្រង​ទឹកដី និង​ប្រជាពលរដ្ឋ​ជាង​៩០% ក៏ដោយ ក៏​ចំពោះ​រូបខ្ញុំ​គឺ​បានគិត​ច្បាស់​ថា ត្រូវតែ​ស្វែងរក​សន្តិភាព​អោយបាន​សម្រាប់​កម្ពុជា ហើយ​ត្រូវ​ទទួលយក​បងប្អូន​ជនភៀសខ្លួន នៅតាម​ជំរំ​នានា​ពី​ព្រំដែន​កម្ពុជា​-​ថៃ វិល​ត្រឡប់មក​រស់នៅ​ក្នុងប្រទេស​វិញ​។ ខ្ញុំ​បាន​សម្រេចចិត្តថា ត្រូវតែ​បញ្ចប់សង្គ្រាម​បង្ហូរឈាម​ខ្មែរ ទោះបី​ការចរចារ​ពេលនោះ​ជួប​និង​ការលំបាក​និង​ត្រូវ​ចំណាយពេល​ច្រើន​ឆ្នាំ​យ៉ាងណា ក៏​ត្រូវតែ​ធ្វើការ​ចរចារ​ព្រោះ​វា​ល្អប្រសើរ​ជាង​ការប្រយុទ្ធ​គ្នា​លើ​សមរភូមិ​យោធា ដែល​ធ្វើឱ្យ​ឈាម​ខ្មែរ​ហូរ​មិនចេះចប់​។ ខ្ញុំ​បានធ្វើការ​សម្រេចចិត្ត​ដែល​កម្ពុជា​បានទទួល​ផលចំណេញ និង​ឈ្នះ​ទាំងអស់គ្នា​មកទល់​សព្វថ្ងៃ​"​។​

​សម្តេច​ហ៊ុនសែន បន្ថែមថា "​សុខទុក្ខ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កាលពី ២៨ ឆ្នាំមុន និង​ការរស់នៅ​សព្វថ្ងៃ​គឺ​បានបញ្ជាក់​ច្បាស់​ថា សន្តិភាព បានផ្តល់​ឱកាស​ដល់​ព​ល​រដ្ឋ និង​រាជរដ្ឋាភិបាល​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង កាន់តែ​រីកលូតលាស់​ទៅមុខ​។ ខ្ញុំព្រះករុណាខ្ញុំ សូម​អរគុណ​ជនរួមជាតិ ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ក្នុងប្រទេស​យើង មកទល់​សព្វថ្ងៃនេះ​"៕​