ផ្ទុះ​គ្រាប់​ច្នៃ​បោក​ត្រី​កណ្តាល​សមុទ្រ​ស្លាប់​2​នាក់

ផ្ទុះ​គ្រាប់​ច្នៃ​បោក​ត្រី​កណ្តាល​សមុទ្រ​ស្លាប់​2​នាក់

ខេត្ត​ព្រះ​សីហ​នុ ៖​បុរស​២​នាក់​ក្នុង​ចំណោម​៣​នាក់​ជា​កម្មករ​ទូក​បាន​បាត់បង់​ជីវិត​ដោយ​ម្នាក់​ដាច់​ក្បាល និង​ម្នាក់​ដាច់​ដៃស្តាំ ដោយសារ​បំផ្ទុះ​គ្រាប់បែក​ច្នៃ​យក​ត្រី​នៅ​ក្នុង​សមុទ្រ​ចន្លោះ​កោះព្រីង និង​កោះ​ត្រងោល ក្នុង​ក្រុងព្រះសីហនុ កាលពី​ព្រឹក​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​ទី​១៨ មក​រា ។

សាច់ញាតិ​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ដែល​បាត់​បង់ជីវិត និង​ម្នាក់​ដែល​នៅ​រស់ គឺជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ។ ពួក​គេ​ធ្វើ​ជា​កម្មករ​ទូក​បោក​គ្រាប់បែក​ច្នៃ​យក​ត្រី​នេះ​ជា​ច្រើន​ខែ​មក​ហើយ ។ ចំណែក​បុរស​ថៅកែ​ទូក​ឈ្មោះ​យិ​ន ចំរើន ហៅ​ផុ​ក អាយុ​៣៦​ឆ្នាំ បាន​គេចខ្លួន​បាត់​បន្ទាប់​ពី​ដឹង​កម្មករ​របស់​ខ្លួន​បាត់បង់​ជីវិត ។

អ្នក​ស្លាប់មា្ន​ក់​ឈ្មោះ​ណាំ ឆាយ​លួ​ន អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង (​អូរ​ចំណារ​) ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ និង​ឈ្មោះ​កុ​ល ជ្រូក អាយុ​២៩​ឆ្នាំ មាន​ទី​លំ នៅ​ក្នុង​ក្រុម​ទី​៣៥ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។ ដោយឡែក​កម្មករ​ដែល​រួច​ជីវិត​ឈ្មោះ​ប៉ែ​ត លាង អាយុ​២៩​ឆ្នាំ ជា​អ្នកបើកបរ​ទូក​មា​៉​ស៊ី​ន ស្នាក់​នៅ​លើ​ទូក​ផែ​១៧ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ ក្រោយ​ពេល​ដឹក​សព​ដល់​ដីគោក​នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៨ មក​រា ។

ក្រោយ​ពេល​មានកម្ម​ករ​ទូក​២​នាក់​ស្លាប់​នោះ​មក ទើប​បែកធ្លាយ​សកម្មភាព​បទល្មើស​បែប​អនាធិបតេយ្យ​នៅ​លើ​ផ្ទៃសមុទ្រ ។ សាក្សី​មួយ​ចំនួន​បង្ហើប​ឲ្យ​ដឹង​ថា ការ​បោក​គ្រាប់បែក​ច្នៃ​យក​ត្រី​នេះ​គេ​លួច​ធ្វើ​សកម្មភាព​យូរ​មក​ហើយ នៅ​ទំនប់​រលក​សង្កាត់​លេខ​១ ។ ទូក​ដែល​រកស៊ី​មុខរបរ​នេះ​មាន​ប្រហែលជា​២០​ទូក ដោយ​ប្រើ​គ្រាប់បែក​ច្នៃ​ផ្សំ​ពី​ម្សៅ TNT និង​គីប​ច្នៃ ។

មន្ត្រី​មាន​សមត្ថកិច្ច​ត្រូវ​តែ​ស្រាវជ្រាវ​បង្ក្រាប​ចំពោះ​ការ​នេសាទ​បែប​នេះ ។ ទោះជា​យ៉ាងណា​ក្តី​ថៅកែ​ទូក​ឈ្មោះ​យិ​ន ចំរើន កំពុង​តែ​គេចខ្លួន ។ ម្យា​៉​ង​ទៀត​ប្រការ​ដែល​គប្បី​ចាប់អារម្មណ៍​នោះ គឺ​ការ​ប្រើ​ម្សៅ TNT ច្នៃ​ជា​គ្រាប់​ផ្ទុះ​តើ​បាន​មកពីណា0x017d7 បើ​តាម​ការ​បង្ហើប​ថា មាន​ទូក​ជាង​២០​តែង​ធ្វើ​សកម្មភាព​បោក​គ្រាប់​ច្នៃ​បែប​នេះ តើ​ពួក​គេ​បាន​មកពីណា ៕