នៅ សូ​នី​តា សុខចិត្ត​បោះបង់​ការងារ ឲ្យ​តែ​ពុំងា​របង​យល់ចិត្ត​

​រាជធានី​ភ្នំពេញ : អតីត​កញ្ញាឯក​រូបថត​កញ្ញា នៅ សូ​នី​តា មមាញឹក​ខ្លាំង​ក្នុងការ​សម្តែង​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​បញ្ចប់​ការថត​ខ្សែភាពយន្ត​ជាច្រើន​បន្តបន្ទាប់​ក្នុងអំឡុង​ឆ្នាំ​២០១៥​។ ខណៈដែល​ការងារ​សិល្បៈ​ដែល​កំពុងតែ​រីកចម្រើន​នេះ ស្នេហា​របស់​នាង​ជាមួយនឹង​បុរស​អ្នកជំនួញ​ទ្រព្យ​ក៏បាន​សុះសាយ​ផងដែរ ដែល​ចុងក្រោយ​នាង​សម្រេចចិត្ត​បោះបង់​ការងារ​សិល្បៈ​មួយចំនួន​ដើម្បី​បំពេញចិត្ត​គូស្នេហ៍​។​

 

​រយៈពេល​១០​ឆ្នាំ​ហើយ ដែល​តារា​សម្តែង​បង្ហាញ​ម៉ូត និង​ពិធី​ការិនី នៅ សូ​នី​តា បាន​សង្វាត​ស្វះស្វែង​ជាមួយនឹង​ការងារ​សិល្បៈ ដែល​ចាប់តាំងពី​ការសម្តែង​តួអង្គ​តូចតាច រហូត​បាន​តំណែង តួឯក​ក្នុង ខ្សែភាពយន្ត​ថ្មីៗ​ជា​បន្តបន្ទាប់​។ ក្រោយ​ស្នាដៃ​សម្តែង​ក្នុង​តំណែង​តួឯក​របស់​នាង​លេចចេញ​ជា​រូបរាង និង​ទទួលបាន​ការគាំទ្រ ច្រើន​ជា​បន្តបន្ទាប់ ដំណឹង​ស្នេហា​នាង​ក៏ លេច​ធ្លាយ​ចេញ​ជា​ហូរហែ​ដែរ​។ ដំបូង​នាង​មាន​ដំណឹង​ស្នេហា​ក្រៅ​ឆាក​ជាមួយនឹង​តារាចម្រៀង អាន់​ដា ប៉ុន្តែ​ក្រោយមក​នាង​លេចចេញ​នូវ​ដំណឹង​ស្នេហា​ជាមួយ​បុរស​សម្បូរ​ទ្រព្យ​ម្នាក់​។​

 

​ប្រភព​បញ្ជាក់ដែរថា បុរស​អ្នកជំនួញ​មានទ្រព្យ​ក្រោយ​ដែល​នាង​បាន​ជួប​នេះ គឺ​តាម​កៀក​កិត​ជិត​នាង​យ៉ាង​ស្អិត ហើយ​ប្រចណ្ឌ​ហួងហែង​នាង​ក៏​មិន​ស្ទើរ​នោះដែរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​មានទំនាស់​គ្នា​ជា​ញឹកញាប់ ហើយ​វា គឺជា​មូល​ហេតុដែល​នាំ​ឲ្យ​នាង​ជ្រើសរើស​ផ្លូវ​បន្ថយ​ការងារ​សិល្បៈ​តម្រូវ​ចិត្ត​សង្សារ​ខណៈដែល​គូស្នេហ៍​នាង​រូបនេះ មិន​ចង់​ឲ្យ​នាង​នៅ​ទ្រាំ​លំបាក​ច្រើន ពិសេស​មិន​ចង់​ឲ្យ​តារា​សម្តែង​ប្រុសៗ​ប៉ះពាល់​ខ្លួនប្រាណ​នាង​ដែរ​។​

 

​គេ​នៅ​មិនទាន់​អាច​ស្វែងរក​ការបញ្ជាក់​ពី​តារា​សម្តែង​និង​ពិធី​ការិនី​ស្រស់​សោភា​វ័យ​២៥​ឆ្នាំ​រូបនេះ​បាន​នៅឡើយ​ទេ​។ ប្រភព​អ្នក​ដែល​ស្និទ​នឹង​តារា​ស្រី​រូបនេះ​បញ្ជាក់ថា ការងារ​ផ្នែក​សម្តែង​មួយចំនួន​របស់ នៅ សូ​នី​តា ត្រូវបាន​កាត់បន្ថយ ព្រោះតែ​នាង​មិន​ចង់​ឲ្យ​គូស្នេហ៍​នាង​អន់ចិត្ត​។​

 

​ប្រភព​បន្តថា សម្រាប់​ដើមឆ្នាំ​នេះ​មាន​ខ្សែភាពយន្ត​មិនតិចជាង​៥​រឿង​ទេ​ដែល​ទាក់ទង​ឲ្យ​នាង​សម្តែង​ក្នុង​តំណែង​ជា​តួឯក ប៉ុន្តែ​ត្រូវបាន​នាង​ច្រានចោល​។ អ្វីដែល​នាង​នៅតែ​បន្ត គឺ​មានតែ​ការងារ​ជា​ពិធីករ ច្រៀង​និង​បង្ហាញ​ម៉ូត​ខ្លះៗ ប៉ុណ្ណោះ​ដែល​នាង​នៅ​មិនទាន់​ដាច់​អាល័យ​នឹង​ការងារ​សិល្បៈ ហើយ​ការងារ​នេះ​ក៏​គូស្នេហ៍​នាង​មិន​ដាក់​បម្រាម​នោះដែរ​។ ទោះជា​យ៉ាងណា គេ​នៅ​មិនទាន់​ប្រាកដ​នៅឡើយ​ទេ​ថា ចំណង​ស្នេហ៍​នាង និង​បុរស​អ្នក ជំនួញ​មានមុខមាត់​គួរសម​ក្នុងសង្គម​រូបនោះ អាច​នឹង​ឈានដល់​ដំណាក់កាល​ចូល​រោងការ​ពេលណា​ដែរ​។​

 

​គួរ​បញ្ជាក់ដែរថា នៅ សូ​នី​តា ជា​អតីត​កញ្ញាឯក​ញញឹម​ស្រស់ និង​ថតរូប​ស្អាត​ស៊ី​កាមេរ៉ា​របស់​ប្រ៊ី​ដស្តូ​ន​កាលពី​ឆ្នាំ​២០០៨​ដែល​កាលនោះ ម៉ាក សែន​សូ​នី​តា ជាប់​លេខ​។ ដោយសារ​តែមាន​រូប​ស​ម្រ​ស់​គួរឱ្យ​ទាក់ទាញ ទើប​តារា​ថ្មី​រូបនេះ​បានចាប់ផ្តើម​ហក់​ចូល​សិល្បៈ​តាមរយៈ​ជំហាន​ដំបូង​គឺ​ការថត​ឈុត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​និង​វីដេអូ​អប់រំ​ជាច្រើន ហើយ​បច្ចុប្បន្ន​នាង​គឺជា​តារា​បង្ហាញ​ម៉ូត​ក្នុង​ក្រុម Cambodia Super Model៕

នៅ សូ​នី​តា សុខចិត្ត​បោះបង់​ការងារ ឲ្យ​តែ​ពុំងា​របង​យល់ចិត្ត​ នៅ សូ​នី​តា សុខចិត្ត​បោះបង់​ការងារ ឲ្យ​តែ​ពុំងា​របង​យល់ចិត្ត​

នៅ សូ​នី​តា សុខចិត្ត​បោះបង់​ការងារ ឲ្យ​តែ​ពុំងា​របង​យល់ចិត្ត​