ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

វា​ហាក់បីដូចជា​មាន​បញ្ហា​ជាមួយនឹង​ថ្ម​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុង​ក្រោយ​របស់​ក្រុមហ៊ុន Apple គឺ iPhone 6S និង 6S Plus ដែល​បាន​កាត់​បន្ថយ​ទំហំ​សមាមាត្រ​របស់​វា​ពី​ការ​សាក​ថ្ម​ជាក់ស្តែង និង​ការ​ប្រើប្រាស់ ពោល​គឺ​ងាយ​អស់​ថាមពល​ទោះបីជា​មិនសូវ​ប្រើ​ក៏​ដោយ​។ មាន​ន័យ​ថា ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​ទាំង​ពីរ​នេះ​សុទ្ធតែ​បាន​កែប្រែ​សមត្ថភាព​តែ​ថាមពល​ថ្ម​ហាក់ដូចជា​នៅ​កម្រិត​ដដែល​មិន​បង្កើន​រយៈពេល​ប្រើប្រាស់​សោះឡើយ ។

ទោះ​យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អា​មេ​រិ​ក Apple បាន​ប្រកាស​ឱ្យ​ដឹង​ពី​បញ្ហា​នោះ ហើយ​ព្រមទាំង​ស្នើ​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​វិធីសាស្ត្រ​សាមញ្ញ​ដើម្បី​ដោះស្រាយ​បញ្ហា ។ បញ្ហា​អាច​នឹង​បង្ក​ឡើង​ដោយ​ទូរស័ព្ទ​ត្រង់​កន្លែង​កំណត់​ពេលវេលា Time Setting ។ ដូច្នេះ​ការ​ផ្លាស់​ប្តូរ​តំបន់​ពេលវេលា Timezones ធ្វើ​ឱ្យ​ម៉ែត្រ​ថ្ម battery meter ចុះ​អន់​ថយ ។

ដើម្បី​បញ្ចប់​បញ្ហា​នេះ​គឺ​ត្រូវ​ចាប់ផ្តើម Restart ទូរស័ព្ទ​ឡើង​វិញ ឬ​ក៏​ត្រួតពិនិត្យ​មើល​ថា​តើ​នាឡិកា​ត្រូវ​បាន​កំណត់​ដើម្បី​វិ​វ​ឌ្ឍ​ទៅ​មុខ​ដោយ​ស្វ័យប្រវត្តិ​តាម​រយៈ​ការ​កំណត់​តែ​ម្តង ។ នេះ​មិនមែន​ជា​បញ្ហា​ទី​១ របស់​ក្រុមហ៊ុន​ទេ ពោល​គឺ​ធ្លាប់​មាន​បញ្ហា​ផ្ទុះ​ឆេះ​ទូរស័ព្ទ និង​ងាយ​ពត់​បាន​លើ​ម៉ូ​ដែល iPhone 6 Plus ។ ព័ត៌មាន​នេះ​បាន​ផ្សាយ​ពាសពេញ​អីុ​ន​ធើ​រ​ណេ​ត ៕