ចាប់​ពី​យប់​នេះ​តទៅ​មាន​​ភព​ចំនួន​ប្រាំ​​អាច​មើល​ឃើញ​ដោយ​ផ្នែក​ទទេ​

ចាប់​ពី​យប់​នេះ​តទៅ​មាន​​ភព​ចំនួន​ប្រាំ​​អាច​មើល​ឃើញ​ដោយ​ផ្នែក​ទទេ​

​ក្រុម​តារាសាស្ត្រ​បាន​ឲ្យ​ដឹង​ថា​ចាប់​ពី​ថ្ងៃ​ទី​២០​ ខែ​មករា​ ​ដល់​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ​​នឹង​មាន​ភព​ចំនួន​ប្រាំ​ដែល​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​នា​ពេល​រាត្រី​បាន។

 

ចាប់​ពី​យប់​នេះ​តទៅ​មាន​​ភព​ចំនួន​ប្រាំ​​អាច​មើល​ឃើញ​ដោយ​ផ្នែក​ទទេ​

 

ភព​ចំនួន​ប្រាំ​នោះ​រួម​មាន ​ភព​​ពុធ​ ភព​សុក្រ​ ភព​អង្គារ​ ភព​ព្រហស្បតិ៍​ និង​ភព​សៅរ៍ ដោយ​ភព​ទាំង​នេះ​នឹង​អណ្ដែត​រូបរាង​ឡើង​ច្បាស់​មុន​ពេល​ថ្ងៃ​រះ​ ហើយ​ស្ថិត​នៅ​ជា​ជួរ​(ឆ្វេង​ទៅ​ស្ដាំ)។ នេះ​ជា​លើក​ទី​មួយ​ដែល​មាន​បាតុភូត​នេះ​កើតឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក។

 

យោង​តាម​វិបសាយ​ EarthSky បាន​​ឲ្យ​ដឹង​ថា​ភព​ទាំង​ប្រាំ​នេះ​អាច​មើល​ឃើញ​ដោយ​មិន​ត្រូវ​ការ​ឧបករណ៍​ជំនួយ។ ភព​ដែល​​រះ​នៅ​លើ​មេឃ​ដំបូង​គេ​គឺ​ ភព​ព្រហស្បតិ៍​​ បន្ទាប់​មក​គឺ​ ភព​អង្គារ​ ភព​សៅរ៍​ ភព​សុក្រ​ និង​ភព​ពុធ។

 

​​​​​​វិបសាយ​ EarthSky ឲ្យ​ដឹង​ទៀត​ថា​បើ​ខក​ខាត​ព្រឹត្តិការណ៍​ដែល​ភព​រត់​ត្រង់​ជួរ​គ្នា​នេះ​ អ្នក​នឹង​ត្រូវ​រង់ចាំ​រយៈ​ពេល​១០​ឆ្នាំ​ទៀត​ទើប​បាតុភូត​នេះ​កើត​ឡើង​ម្ដង​ទៀត។

 

ចាប់​ពី​យប់​នេះ​តទៅ​មាន​​ភព​ចំនួន​ប្រាំ​​អាច​មើល​ឃើញ​ដោយ​ផ្នែក​ទទេ​

តំបន់​ពណ៌​លឿង​ជា​​តំបន់​អឌ្ឍគោល​ខាង​ត្បូង

 

គួរ​បញ្ជាក់​ថា​ប្រទេស​ដែល​ស្ថិត​នៅ​តំបន់​អឌ្ឍគោល​ខាង​ត្បូង​​មាន​ឱកាស​ក្នុង​ការ​មើល​ឃើញ​បាតុភូត​នេះ​ខ្ពស់​ជាង​គេ។ យ៉ាង​ណា​ក្ដី​ក្រុម​តារាសាស្ត្រ​បាន​និយាយ​ថា​បាតុភូត​នេះ​នឹង​អាច​មើល​ឃើញ​នៅ​ជុំ​វិញ​ពិភពលោក​​ប្រសិន​បើ​គ្មាន​បញ្ហា​អាកាសធាតុ​ទេ​នោះ៕​​​​​

 

ចុច​អាន៖ អ្នក​វិទ្យាសាស្ត្រ​ស្រឡាំងកាំង​ពេល​ប្រទះ​ឃើញ​ Supernova ដែល​មាន​ពន្លឺ​ភ្លឺ​ជាង​គេ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TechnoBuffalo​​​​