IMF ទម្លាក់កំណើន សេដ្ឋកិច្ចពិភពលោក ខណៈសន្ទុះសេដ្ឋកិច្ច ចិនថមថយបន្តិច

វ៉ាស៊ីនតោន៖ យោងតាមទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ថា មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ (IMF) បានធ្វើការទម្លាក់កំណើន សេដ្ឋកិច្ចពិភពលោក ឲ្យនៅទាបបន្តិច ខណៈដែលសន្ទុះ សេដ្ឋកិច្ចបានថមថយ បន្តិចនោះ ។

មូលនិធិខាងលើ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ច ពិភពលោកនៅ ក្នុងឆ្នាំ២០១៦នេះ នឹងអាចកើនឡើងត្រឹមតែ ៣,៤ភាគរយប៉ុណ្ណោះ ហើយនៅក្នុងឆ្នាំ២០១៧ នឹងបន្តកើនឡើងប្រមាណ ៣,៦ភាគរយ ។ ហេតុដូច្នេះ តួលេខនៃការព្យាករណ៍ទាំងពីរឆ្នាំនេះ នឹងអាចធ្លាក់ទាប ០,២ភាគរយ ធៀបនឹងការ ព្យាករណ៍នៅគ្រាមុន ដែលបានប្រកាសឡើងឲ្យ ដឹងកាលពីខែតុលា កន្លងទៅ ។

សម្រាប់តួលេខ នៃការព្យាករណ៍ អំពីការឆ្លុះបញ្ចាំងសេដ្ឋកិច្ច ពិភពលោកនេះដែរ អ្វីដែលបានកែប្រែជា ចុងក្រោយនោះគឺថា ទីផ្សារហិរញ្ញវត្ថុនៅ លើសកលលោកហាក់បី ដូចជាប្រឈមមុខនឹង បញ្ហាមួយចំនួន ពិសេសគឺស្ថានភាព មិនល្អប្រសើរសម្រាប់ ប្រទេសចិនតែម្តង រួមទាំងតម្លៃប្រេង ក៏បានធ្លាក់ចុះជាដើម ។

សម្រាប់សេដ្ឋកិច្ចប្រទេសចិន មូលនិធិរូបិយវត្ថុអន្តរជាតិ បានរក្សានូវការព្យាករណ៍ នៅគ្រាមុនឲ្យនៅដដែល គឺ ៦,៣ភាគរយ នៅក្នុងឆ្នាំ២០១៦ និង ៦,០ភាគរយ នៅក្នុងឆ្នាំ២០១៧ ៕

IMF ទម្លាក់កំណើន សេដ្ឋកិច្ចពិភពលោក ខណៈសន្ទុះសេដ្ឋកិច្ច ចិនថមថយបន្តិច