ពិធីរៀបអាពាហ៍ ពិពាហ៍សុនខ ចំណាយទឹក ប្រាក់អស់ ២៥០.០០០ដុល្លារ

ញូយ៉ក ៖ ស្រ្តីម្នាក់រស់នៅ ក្នុងទីក្រុងញូយ៉ក បាននិយាយថា នាងនឹងរៀបចំ ពិធីអាពាហ៍ពិពាហ៍ ឲ្យសុនខ របស់នាង ដែលនឹងត្រូវចំណាយថវិកាអស់ ២៥០.០០០ដុល្លារសហរដ្ឋអាមេរិក។

អ្នកស្រី វេនឌី ដាយម៉ុនដែលជាម្ចាស់របស់សុនខ បាននិយាយថា នៅយប់ថ្ងៃរៀបការរបស់ សុនខញីឈ្មោល របស់គាត់ដែលមានឈ្មោះថា បេប៊ី ហូប និង ឈីលីផាស្ទើណាក់ នឹងត្រូវ ចំណាយថវិកាទៅលើ ក្រុមតន្ត្រី ចំនួន ១៥.០០០ ដុល្លារ ឈុតរៀបការ ៦.០០០ដុល្លារ  នំ sushi ចំនួន ៥.០០០ដុល្លារ ព្រមទាំងគ្រឿងតុបតែង លំអដទៃទៀត។

អ្នកស្រី Diamond បាននិយាយថា មនុស្សជិត ២៥០នាក់ នឹងសុនខចំនួន ៥០ក្បាល ត្រូវបាន គេរំពឹងទុកថា នឹងចូលរូមនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍យ៉ាងអធិកអធមនេះ។ អ្នកស្រីក៏បាន បន្តទៀតថាៈ "វានឹងក្លាយទៅវា ពិធីរៀបការដ៏ផ្អែមល្ហែមមួយ ហើយវាក៏ជាព្រឹត្តការណ៍ មួយដែលគួរឲ្យអស់សំណើចជាងគេផងដែរ។ "

គួរបញ្ជាក់ដែលថា ប្រាក់ចំណូលដែលទទួលបានពីពិធីរៀបអាពាហ៍ពិពាហ៍សុនខនេះ នឹងត្រូវផ្តល់ឲ្យផ្នែក សង្គមមនុស្សធម៌នៃទីក្រុងញូយ៉ក៕

ពិធីរៀបអាពាហ៍ ពិពាហ៍សុនខ ចំណាយទឹក ប្រាក់អស់ ២៥០.០០០ដុល្លារ