ការផ្ទុះជះអណ្តាតភ្លើង នៃព្រះអាទិត្យដ៏ធំ អាចមានផលប៉ះពាល់ដល់ផែនដី

ឡូសអេនជីឡេស៖ អណ្តាតភ្លើងនៃដួងព្រះអាទិត្យ បានផ្ទុះចេញពីព្រះអាទិត្យ កាលពីថ្ងៃ ព្រហស្បតិ៍ ម្សិលមិញនេះដែលវាអាច ធ្វើឲ្យភពផែនដី មានសីតុណ្ហភាពក្តៅជាងមុន។ ប្រការ នេះហើយ ទើបអ្នកវិទ្យាសាស្ត្រ បានប្រកាសអាសន្ន តាំងពីចុងឆ្នាំ ២០១៥ កន្លងទៅនេះថា នៅរយៈពេលនៃ ដើម និង ពាក់កណ្តាលឆ្នាំ ២០១៦ នេះ អាកាសធាតុ នឹងក្តៅខ្លាំងណាស់។

ព្យុះព្រះអាទិត្យ ត្រូវបានគេរំពឹងទុកថាវានឹងកើតឡើងនៅព្រឹកថ្ងៃសៅរ៍ស្អែកនេះ ក៏ប៉ុន្តអ្នក ឧតុនិយមនៅឯ មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ លំហអាកាស របស់រដ្ឋាភិបាល បាននិយាយថា ពួកគេបានរំពឹងទុកថា វានឹងអាចមានផលប៉ះពាល់បន្តិចបន្តួចដល់ ប្រព័ន្ធ ទាក់ទង និង អង់តែនថាមពល។

ជាមួយគ្នានេះដែរ វាប្រហែលជាអាចមានផ្កាភ្លើងពណ៌ក្រហមនៅចំពីមុខព្រះអាទិត្យ នៅក្នុង ប្រទេសកាណាដាភាគខាងត្បូង និង សហរដ្ឋអាមេរិកភាគខាងជើង។ ការកើតឡើងនៃព្យុះនេះ គឺជាផ្នែកមួយនៃវដ្ត១១ឆ្នាំរបស់ព្រះអាទិត្យ ដែលត្រូវបានគេគិតថា វានឹងទៅដល់ចំនុច កំពូលរបស់វានៅឆ្នាំក្រោយ៕

ការផ្ទុះជះអណ្តាតភ្លើង នៃព្រះអាទិត្យដ៏ធំ  អាចមានផលប៉ះពាល់ដល់ផែនដី

  • ការផ្ទុះជះអណ្តាតភ្លើង នៃព្រះអាទិត្យដ៏ធំ អាចមានផលប៉ះពាល់ដល់ផែនដី已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/01/20  Category:​អន្តរជាតិ