ស្រាវជ្រាវ &raquo ប្លែក​ៗ ពី​នេះ​…​ពី​នោះ

The Mirror របស់​អង់គ្លេស កាលពី​ថ្ងៃ​ទី​១៨ មក​រា ២០១៦ ផ្សាយ​ថា ស្ត្រី​ម្នាក់​សើ​ុ​ប​ដឹង​ថា ប្តី​មាន​ប្រពន្ធចុង ។ នៅ​ពេល​តាម​រក​ឃើញ​ស្ត្រី​ប្រពន្ធចុង​នោះ​ក៏​ចាប់​វាយតប់​រហូត​មិន​អាច​តដៃ​បាន ។

រូបភាព​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​ថា ស្ត្រី​ដែល​រង​ការ​វាយ​ធ្វើបាប​នោះ​មិន​អាច​តបត​គូសត្រូវ​បាន​ទេ ព្រោះ​មាន​មាឌតូច​ជាង ដូច្នេះ​បាន​ត្រឹមតែ​ស្រែក​ឱ្យ​គេ​ជួយ និង​ព្យាយាម​រើបម្រះ​ឱ្យ​រួច​ផុត​ពី​ក្រញាំ​ដៃ​របស់​គូទំនាស់ ។

អ្នក​ឃើញ​ហេតុការណ៍​បញ្ជាក់​ថា ស្ត្រី​បង្កហេតុ​ចាប់​ទាញ​សក់ និង​អូស​នារី​រង​គ្រោះ​ទៅ​ស្ពាន​មួយ ក្រោយមក​រួម​ដៃ​ជាមួយ​មិត្តភក្តិ​ចាប់​បោះ​ពីលើ​ស្ពាន កម្ពស់​៣​ម៉ែត្រ ។ ដោយសារ​នៅ​ខាងក្រោម​មានទឹក ទើប​ស្ត្រី​នោះ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត ។

ខ្សែអាត់​វី​ដេ​អូ​បង្ហាញ​ឱ្យ​ដឹង​ថា ហេតុការណ៍​នោះ​កើតឡើង​នៅ​ប្រទេស​ប្រេ​ស៊ី​ល ប៉ុន្តែ​មិន​បញ្ជាក់​ថា តើ​នារី​រង​គ្រោះ​របួសធ្ងន់ ឬ​អត់​ទេ​៕