តំណាង​គ្រូ​​ក្រុម​​ថៃ ​ប្រាប់គំនិត​​មួយ​​អាច​ជួួ​​​ឱ្យ​បាល់​ទាត់​ខ្មែរ​រីក​ចំរើន​លឿន​


តំណាង​គ្រូ​​ក្រុម​​ថៃ ​ប្រាប់គំនិត​​មួយ​​អាច​ជួួ​​​ឱ្យ​បាល់​ទាត់​ខ្មែរ​រីក​ចំរើន​លឿន​

លោក Pol Chomchuen ​អនុប្រធាន​អ្នក​ចាត់​ការ​របស់​ក្រុម​ SCG Muanthong United ​បាន​ប្រាប់​គំនិត​មួយ​ដែល​អាច​ជួយ​​ឱ្យ​​​វិស័យ​បាល់ទាត់​កម្ពុជា​រីក​ចំរើន​ទៅ​លឿន​គឺ​ត្រូវ​ហៅ​ក្លឹប​ក្រៅ​ស្រុក​មក​ប្រកួត​ឱ្យ​បាន​ច្រើន ខណៈ​​ក្លឹប​នៅ​ក្នុង​ស្រុក​វិញ​ក៏​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ដក​ស្រង់​បទពិសោធន៍​ឱ្យ​បាន​ច្រើន​ដែរ។

 

តំណាង​គ្រូ​​ក្រុម​​ថៃ ​ប្រាប់គំនិត​​មួយ​​អាច​ជួួ​​​ឱ្យ​បាល់​ទាត់​ខ្មែរ​រីក​ចំរើន​លឿន​

 

លោក Pol Chomchuen ​បាន​ដឹក​នាំ​ក្រុម Muanthong United ​មក​ប្រកួត​សប្បុរសធម៌​ជាមួយ​ក្រុម Cambodian All Stars ​នៅ​កីឡដ្ឋាន​ជាតិ​​កាល​ពី​​ថ្ងៃ​ទី​១៦ ​ខែ​មករា ​ឆ្នាំ​២០១៦​កន្លង​ទៅ។ ជា​លទ្ធផល ​ក្រុម​ខាង​កម្ពុជា បាន​យក​ឈ្នះ​ក្រុម​មក​ពី​ថៃ​ ៤-៣​ ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ជាង​៤​ម៉ឺន​នាក់។ ​ក្រោយ​ចប់​ការ​ប្រកួត លោក Chomchuen ​បាន​និយាយ​ថា ​ក្រុម​កម្ពុជា​ធ្វើ​បាន​ល្អ​ក្នុង​ប្រកួត​នេះ ដោយ​ចេះ​សហការ​គ្នា​គ្រប់​តំបន់។

 

“កីឡាករ​កម្ពុជា​រីក​ចំរើន​ខ្លាំង ហើយ​ខ្ញុំ​សង្ឃឹម​ថា​ ទៅ​ថ្ងៃ​មុខ ពួកគេ​នឹង​រឹត​តែ​ធ្វើ​បាន​ល្អ​ជាង​នេះ​ទៅទៀត។ ពួកគេ​ត្រូវ​តែ​ព្យាយាម​ហៅ​ក្រុម​បរទេស​មក​លេង​ឱ្យ​បាន​ច្រើន ដូច​ប្រកួត​នេះ​អីចឹង។ ​ក្លឹប​នៅ​ក្នុង​ស្រុក​ក៏​ត្រូវ​តែ​ចេញ​ប្រកួត​ក្រៅ​ស្រុក​ឱ្យ​បាន​ច្រើន​ដែរ ដូចជា សិង្ហបុរី ថៃ អី​ជា​ដើម ដើម្បី​ឱ្យ​ក្រុម​បាន​ដក​ស្រង់​បទ​ពិសោធន៍​ច្រើន”។ សម្ដី​លោក Pol Chomchuen ។

 

តំណាង​គ្រូ​​ក្រុម​​ថៃ ​ប្រាប់គំនិត​​មួយ​​អាច​ជួួ​​​ឱ្យ​បាល់​ទាត់​ខ្មែរ​រីក​ចំរើន​លឿន​

 លោក Pol Chomchuen

 

នៅ​ថ្ងៃ​ទី​២៣ ​ខែ​មករា​ ខាង​មុខ​នេះ ​ក្រុម Cambodian All Stars ​មាន​ភារកិច្ច​ធំ​មួយ​ទៀត គឺ​ត្រូវ​ទទួល​ក្រុម​ជើង​ឯក​លីគ​​កំពូល​ថៃ Buriram United ​ដែល​ពោរពេញ​ដោយ​កីឡាករ​ខ្លាំង នៅ​កីឡដ្ឋាន​ជាតិ​ ក្នុង​រាជ​ធានីភ្នំពេញ​ ​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច។ សំបុត្រ​មាន​លក់​ក្នុង​តម្លៃ ១​ដុល្លារ និង​២​ដុល្លារ​៕

 

អត្ថបទ៖ មុន្នី រម្យ